website_news:2021231206

Omicron មិនទាន់រកឃើញឆ្លងលើពលករខ្មែរមកពីថៃ តាមច្រកខេត្តឧត្ដរមានជ័យនោះទេ

https://news.btv.com.kh/ 12/22/2021 12:12 PM

ឧត្ដរមានជ័យ៖ ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា មកទល់ពេលនេះ បើទោះជាក្នុងសហគមន៍ប្រទេសថៃ មានការឆ្លងមេរោគបំប្លែងថ្មី អូមីក្រុង តែមិនទាន់ត្រូវបានរកឃើញឆ្លងលើពលករខ្មែរ ដែលបានវិលមកពីប្រទេសថៃនៅឡើយទេ ខណៈវិធានការទប់ស្កាត់ការនាំចូលជំងឺនេះ កាន់តែត្រូវបានរឹតបន្តឹង។

លោកវេជ្ជបណ្ឌិត ឃ្លោក ហួត បានឲ្យដឹងថា មួយរយៈចុងក្រោយនេះ ខណៈពេលដែលមេរោគបំប្លែងខ្លួនថ្មី អូមីក្រុង កំពុងតែវាយប្រហារសហគមន៍ក្នុងប្រទេសថៃ មានពលករខ្មែរ ជិតពីររយនាក់ បានធ្វើដំណើរចាកចេញពីប្រទេសថៃជារៀងរាល់ថ្ងៃ តាមច្រកព្រំដែនខេត្តឧត្ដរមានជ័យ ពិសេសច្រកអូរស្មាច់ ប៉ុន្តែក្នុងចំនួននេះ មិនមានអ្នកវិជ្ជមានកូវីដ-១៩ទេ ពិសេសគឺ អូមីក្រុង។ លោកបានបញ្ជាក់ថា ខណៈមិនទាន់មានការឆ្លងលើពលករខ្មែរក៏ដោយ តែវិធានកាសុខាភិបាល កាន់តែត្រូវបានពង្រឹង ដើម្បីធានាថា អូមីក្រុង មិនត្រូវបាននាំចូលមកចម្លងក្នុងសហគមន៍ប្រទេសកម្ពុជានោះទេ។ លោកវេជ្ជបណ្ឌិតបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាពលករ ដែលកំពុងតែស្នាក់នៅធ្វើការក្នុងប្រទេសថៃ បើទោះជាបានចាក់វ៉ាក់សាំងហើយក្ដី ត្រូវបន្តមានការប្រុងប្រយ័ត្នបន្ថែមទៀត ដើម្បីកុំឱ្យ អូមីក្រុង ឆ្លងមកលើខ្លួនបាន ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល៕ អត្ថបទ៖ ឃិន សារិទ្ធ

website_news/2021231206.txt · Last modified: 2021/12/24 10:01 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki