website_news:2021240201

ក្រសួងមហាផ្ទៃវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងទប់ស្កាត់សកម្មភាពប្រឆាំងការជួញដូមនុស្សនៅខេត្តសៀមរាប

https://information.gov.kh/ ចេញផ្សាយ ថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០២១

សៀមរាប៖ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងទប់ស្កាត់សកម្មភាពប្រឆាំងការជួញដូមនុស្សនៅខេត្តសៀមរាប ដែលបានផ្តល់សុវត្ថិភាព សំដៅលើកកម្ពស់ជីវភាពរស់នៅ និងផ្តល់ការងារដល់ប្រជាពលរដ្ឋ។ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅការងារបន្តឆ្នាំ២០២១ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃគណៈកម្មាការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ជាតិ(គ ជ អ ប)មានប្រសាសន៍ថា ទោះបីសកម្មភាពជួញដូរមនុស្សនៅកម្ពុជា នៅតែកើតមាន តែសមត្ថកិច្ចពាក់ព័ន្ធបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការឆ្លើយតបបន្ទាប់ចំពោះបទល្មើសជាក់ស្តែង ដែលជនឆ្លៀតឱកាសបានបង្កើតឡើងជារូបភាពថ្មីៗ។ លោកជំទាវបញ្ជាក់ថា ខេត្តសៀមរាបក៏ជាខេត្តគំរូមួយ ក្នុងការខិតខំប្រឹងប្រែងទប់ស្កាត់អំពើជួញដូរមនុស្សគ្រប់រូបភាពនៅក្នុង សង្គម ខណៈដែលខេត្តទេសចរណ៍ដ៏ល្បីល្បាញធំជាងគេនៅកម្ពុជានេះមានកម្មភាពទេសចរណ៍គ្រប់រូប ភាព ដែលងាយប្រឈមនឹងអំពើជួញដូរមនុស្ស។

សូមជម្រាបផងដែរថា ក្នុងរយៈពេលមួយឆ្នាំ២០២០កន្លងទៅ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប កងរាជអាវុធហត្ថខេត្តនិងកម្លាំងរដ្ឋបាលពាក់ព័ន្ធ បានធ្វើការស្រាវជ្រាវ បង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ សរុបបានចំនួន ១៧ករណី បើប្រៀបធៀបនិងឆ្នាំ២០១៩ ថយចុះ៤ករណី ស្មើនិង២៣ភាគរយ៕

website_news/2021240201.txt · Last modified: 2021/02/24 12:34 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki