website_news:2021240204

ឃាត់ខ្លួនមេខ្យល់៧នាក់ និងពលករ២១នាក់ ក្រោយលួចឆ្លងដែនទៅប្រទេសថៃ

https://www.kampucheathmey.com/ on February 23, 2021By Sorn Phanith

ក្នុងរយៈពេល៧ថ្ងៃ នគរបាលខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនមេខ្យល់៧នាក់ និងពលករលួចឆ្លងទៅរកការងារធ្វើនៅស្រុកថៃ ២១នាក់។ កម្លាំងនគរបាលជំនាញការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនមេខ្យល់ជាប់ចំនួន៧ និង ឃាត់ខ្លួនពលករដែលលួចឆ្លងដែនទៅធ្វើការងារនៅស្រុកថៃ ដោយខុសច្បាប់ចំនួន២១នាក់ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។

លោកវរសេនីយ៍ឯក ឡាយ គឹមលួន នាយការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនបញ្ជូនទាំង៧នាក់ ស្រី១នាក់ ក្នុងនោះក្រុងប៉ោយប៉ែត ចំនួន៣នាក់ ទី១.ឈ្មោះ ញ៉ ណាន ហៅញ៉ សង ភេទប្រុសអាយុ៤០ឆ្នាំ, ទី២. ឈ្មោះ ស៊ីង ដា ហៅរ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ, ទី៣.ឈ្មោះ ប៉ាន់ សារួន ហៅ ជា ភេទប្រុស អាយុ៣៦ឆ្នាំ។ នៅស្រុកថ្មពួកចំនួន២នាក់ ទី១. ឈ្មោះ វ៉ាន់ ផេង ភេទប្រុសអាយុ៣៩ឆ្នាំ, ទី២. ឈ្មោះ គង់ ចក់ ភេទប្រុស អាយុ៤៧ឆ្នាំ។ ស្រុកអូរជ្រៅ ចំនួន២នាក់ ទី១.ឈ្មោះ ឡែម ឌីឡែត ភេទប្រុស អាយុ៤២ឆ្នាំ, ទី២.ឈ្មោះ លិម ពិសី ហៅម៉ាប់ ភេទស្រី អាយុ៣០ឆ្នាំ។ ចំណែកជនរងគ្រោះសមត្ថកិច្ច បានបញ្ជូននៅចត្តាឡីស័កអស់ហើយផងដែរ រីឯជនសង្ស័យសមត្ថកិច្ចបានបញ្ជូនទៅតុលាការ ដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់អស់ហើយ ផងដែរ៕ អត្ថបទ៖ វ៉ាន់ ណាង

website_news/2021240204.txt · Last modified: 2021/02/24 12:45 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki