website_news:2021240205

មេខ្យល់៣នាក់ទៀត ផ្គើននិងបម្រាមអាជ្ញាធរជាប់ជុចសមត្ថកិច្ច

https://www.kampucheathmey.com/ on February 19, 2021By deth leng

មេខ្យល់ប្រុសស្រីចំនួន ៣ នាក់ទៀត ត្រូវសមត្ថកិច្ចឃាត់ខ្លួន អំឡុងពេលធ្វើសកម្មភាពលួចដឹកពលករតាមរថយន្តនៅច្រកបឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ជនសង្ស័យទាំង ៣ ទី១ មានឈ្មោះ ឈឿត ឈៀត ភេទប្រុស អាយុ៤២ឆ្នាំ ទី២ មានឈ្មោះ ប៉ុន សារឿត ភេទប្រុស អាយុ៥៥ ឆ្នាំ និងទី ៣ មានឈ្មោះ អ៊ុន សំអាត ភេទស្រី អាយុ៤២ឆ្នាំ។ អ្នកទាំង៣ រស់នៅក្នុងឃុំគោក រមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

លោកស្រី ឌី សុជាតិ ស្នងការរងទទួលផែនការងារ ប្រឆាំងការជួញដូរមនុស្សនិង ការពារអនីតិជន បានឲ្យដឹងថា ជនទាំង៣នាក់នេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទពាក់ព័ន្ធនិងករណីដឹកមនុស្សតាមរថយន្តទៅឲ្យមេខ្យល់នៅច្រកបឹងត្រគួនយកទៅធ្វើការនៅប្រទេសថៃខុសច្បាប់។ នៅចំពោះមុខសម្ត្ថកិច្ចជនទាំង៣នាក់បានសារភាពថា ពួកគេពិតជាបានដឹកជញ្ជូនពលករទាំង៣នាក់ដោយខុសច្បាប់ទៅប្រគល់ឲ្យមេខ្សល់ ឈ្មោះយាយ ណយ ភេទស្រីអាយុ៤០ឆ្នាំ នៅចំណុចបឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ប្រាកដមែន។ ពេលនេះកម្លាំងនគរបាលការិយាល័យបានបំពេញសំណុំរឿងបញ្ជូនទៅសលាដំបូង ខេត្តបន្ទាយមានជ័យ ចាត់ការតាមនិតិវិធីច្បាប់៕

website_news/2021240205.txt · Last modified: 2021/02/24 12:52 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki