website_news:2021240206

បញ្ជូនមេខ្យល់នាំមនុស្សឆ្លងដែនមិនស្របច្បាប់៧នាក់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ

https://gntimes.com/ ថ្ងៃ ២៣ ខែ កុម្ភៈ , ឆ្នាំ ២០២១, (Update on February 23, 2021 at 3:31 pm)

បន្ទាយមានជ័យ ៖ កម្លាំងនគរបាលជំនាញការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជូនខ្លួនជនសង្ស័យ៧នាក់ ស្រី០១នាក់ ពាក់ព័ន្ធករណីនាំចេញដោយមិនស្របច្បាប់សម្រាប់ឆ្លងដែន ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ។ ដោយមកទល់នឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ជនសង្ស័យសរុបចំនួន២១នាក់ ត្រូវបានបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។

លោកវរសេនីយ៍ឯក ឡាយ គឹមលួន នាយការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានឲ្យដឹងថា៖ ជនសង្ស័យដែលត្រូវឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ទាំង០៧នាក់ ស្រី០១នាក់ ។ ក្នុងនោះក្រុងប៉ោយប៉ែត ៣នាក់ មាន៖ឈ្មោះ០១/-ញ៉ ណាន ហៅញ៉ សង ភេទប្រុសអាយុ៤០ឆ្នាំ ,០២/-ឈ្មោះស៊ីង ដា ហៅរ៉ា ភេទប្រុសអាយុ៣៥ឆ្នាំ,០៣/-ឈ្មោះប៉ាន់ សារួន ហៅ ជា ភេទប្រុសអាយុ៣៦ឆ្នាំ។ នៅស្រុកថ្មពួក២នាក់មាន ៖ ០១/-ឈ្មោះវ៉ាន់ ផេង ភេទប្រុសអាយុ៣៩ឆ្នាំ,០២/-ឈ្មោះគង់ ចក់ ភេទប្រុសអាយុ៤៧ឆ្នាំ។ ស្រុកអូរជ្រៅ២នាក់ មាន៖ ០១/-ឈ្មោះ ឡែម ឌីឡែត ភេទប្រុសអាយុ ៤២ឆ្នាំ ,០២/-ឈ្មោះ លិម ពិសីហៅម៉ាប់ ភេទស្រីអាយុ៣០ឆ្នាំ ។

លោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង ទទួលផែនការងារប្រឆាំងការជួញដូរមនុស្សនិង ការពារ អនីតិជន បានបញ្ជាក់ថា៖ចាប់ពីថ្ងៃទី១៥ខែកុម្ភៈ មកទល់ពេលនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ប្រុស ស្រី ដែលពាក់ព័ន្ធនិងការនាំចេញដោយមិនស្របច្បាប់សម្រាប់ឆ្លងដែននេះ ចំនួនសរុប២១នាក់ ក្នុងនោះ ស្រុកអូរជ្រៅចំនួន ចំនួន០៣ករណី ឃាត់ខ្លួនជនសង្ស័យ៤នាក់ ស្រី០២នាក់ ជនរងគ្រោះ១៣នាក់ ស្រី ០៤នាក់។ ស្រុកស្វាយចេក ចំនួន០២ករណី ឃាត់ខ្លួនជនសង្ស័យ៤នាក់ ជនរងគ្រោះ៦នាក់ ស្រី០៣នាក់។ ស្រុកថ្មពួក ០៣ករណី ឃាត់ខ្លួនជនសង្ស័យ០៧នាក់ ស្រី០២នាក់ ជនរងគ្រោះចំនួន០៩នាក់ ស្រី០២នាក់។ក្រុងប៉ោយប៉ែត ០២ករណី ឃាត់ខ្លួនជនសង្ស័យ០៥នាក់ ស្រី០១នាក់ ជនរងគ្រោះចំនយន១០នាក់ ស្រី០៤នាក់។ ស្រុកម៉ាឡៃ ០១ករណី ឃាត់ខ្លួនជនសង្ស័យ០១នាក់ ជនរងគ្រោះ០៨នាក់ ស្រី០៤នាក់៕

website_news/2021240206.txt · Last modified: 2021/02/24 12:54 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki