website_news:2021240504

ពលករខ្មែរ៩នាក់លួចចេញទៅប្រទេសថៃទាំងយប់ ត្រូវសមត្ថកិច្ចចាប់បាន ជាមួយមេខ្យល់ម្នាក់ទៀត

https://www.kampucheathmey.com/ ថ្ងៃសៅរ៍ ២២ ឧសភា ២០២១ ដោយ deth leng

ពលករខ្មែរប្រុសស្រី ចំនួន០៩នាក់ ដោយក្នុងនោះមានមេខ្យល់ម្នាក់ផងបានកំពុងធ្វើដំណើរលួចចូលទៅប្រទេសថៃ ដោយខុសច្បាប់នៅយប់រំលងអាធ្រាត្រទៀបភ្លឺត្រូវបានកងកម្លាំងផ្នែកសឹករងស្រុកសំពៅលូនឃាត់ខ្លួន។

មន្ត្រីយោធាវរ:សេនាតូចលេខ៥៣៣ បានឲ្យដឹងថា កិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើអនុវត្តឡើងដោយកម្លាំងឈរជើងការពារទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ នៅយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង០២:១០នាទី បានសហការជាមួយកម្លាំងយោធាផ្នែកសឹករង ស្រុកសំពៅលូន បានទប់ស្កាត់និងឃាត់ខ្លួនពលករខ្មែរបានចំនួន០៩នាក់ក្នុងនោះស្រី០៤នាក់ក្មេងស្រី០១នាក់និងអ្នកនាំផ្លូវម្នាក់ផង(មេខ្យល់)។ ប្រភពខាងលើបន្តថា ក្រោយបានណែនាំអបរំ និងធ្វើកំណត់ហេតុរួច កម្លាំងបានប្រគល់ពលករខ្មែររួមទាំងមេខ្យល់ឲ្យទៅកម្លាំងជំនាញនៃអធិការដ្ឋាននគបាលស្រុកសំពៅលូនដើម្បីចាត់ការបន្តតាមនីតិវិធី។

សមត្ថកិច្ចនៃអធិការស្រុកបានឲ្យដឹងដែរថា ក្រោយធ្វើការអប់រំណែនាំពលករទាំងអស់ ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ ដោយសារតែពលករទាំងនោះមិនទាន់ចូលដល់ទឹកដីថៃនៅឡើយ និងបានពិនិត្យត្រឹមត្រូវមិនមានបញ្ហាលើសុខភាព។ ចំណែកស្ត្រីមេខ្យល់ម្នាក់ ឈ្មោះ ថាង ភៀច អាយុ៣៩ឆ្នាំ រស់នៅភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង សមត្ថកិច្ចកំពុងបន្តនីតិវិធីចាត់ការតាមផ្លូវច្បាប់៕ សៅ សារិទ្ធ

website_news/2021240504.txt · Last modified: 2021/05/24 12:46 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki