website_news:2021240506

ពលករមកពីថៃ តាមច្រកព្រំដែនខេត្តឧត្ដរមានជ័យ ត្រូវបានរកឃើញមានផ្ទុកកូវីដ-១៩ ជាបន្តបន្ទាប់

https://news.btv.com.kh/ 05/21/2021 12:05 PM

ឧត្ដរមានជ័យ ៖ ប្រធានមន្ទីរសុខាភិបាលខេត្តឧត្ដរមានជ័យ បានឱ្យដឹងថា មានការរកឃើញវិជ្ជមានកូវីដ-១៩ជាបន្តបន្ទាប់ ក្នុងចំណោមពលករ ដែលបានវិលត្រឡប់មកពីប្រទេសថៃ មួយរយៈចុងក្រោយនេះ ដែលនេះជាក្ដី បារម្ភមួយ ដែលតម្រូវឱ្យអាជ្ញាធរ ត្រូវតែមានការប្រុងប្រយ័ត្នត្រួតពិនិត្យឱ្យបានហ្មត់ចត់។

លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងថា បច្ចុប្បន្ននេះ មានកំណើនពលករខ្មែរឆ្លងដែនមកពីថៃវិញ ដែលកាលពីម្សិលមិញ ពលករជាង១០០នាក់ បានឆ្លងកាត់ព្រំដែនខេត្តនេះ ហើយក្នុងចំនួននេះ គឺរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន១១នាក់។ លោកវេជ្ជបណ្ឌិត បានបន្តថា ការរកឃើញវិជ្ជមានកូវីដ-១៩ ជាបន្តបន្ទាប់ ក្នុងចំណោមពលករខ្មែរ ដែលវិលមកពីថៃ បង្កជាក្តីបារម្ភមួយ ដែលទាមទារឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធរិតបន្តឹងបន្ថែមទៀត លើការត្រួតពិនិត្យឲ្យបានហ្មត់ចត់ និងដាក់ពួកគេឱ្យធ្វើចត្តាឡីស័ក ឱ្យបានត្រឹមត្រូវតាមការកំណត់។ មួយរយៈពេលមុន ច្រកទ្វារព្រំដែនក្នុងខេត្តឧត្តរមានជ័យ ក៏មានរំហូរចូលនៃពលករខ្មែរមកពីថៃ ច្រើនគួរសមដែរ តែភាគច្រើនគឺពុំមានអ្នកផ្ទុកជំងឺកូវីដ-១៩នោះទេ៕ អត្ថបទ ៖ ឃិន សារិទ្ធ

website_news/2021240506.txt · Last modified: 2021/05/24 12:50 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki