website_news:2021240602

ពលករខ្មែរ នៅតែបន្តត្រឡប់ពីប្រទេសថៃ ១ថ្ងៃ ជាង ១០០នាក់ តាមច្រកអូរបីជាន់ ក្រោយពិនិត្យសុខភាពហើយ ត្រូវបានដឹកជញ្ជូនទៅធ្វើចត្តាឡីស័ក នៅស្រុកកំណើត

https://kohsantepheapdaily.com.kh/ Banteay Meanchey ២៣ ខែ មិថុនា ឆ្នាំ ២០២១ ម៉ោង ២២:៥៧

បន្ទាយមានជ័យ៖ ពលករខ្មែរ នៅតែបន្តត្រឡប់ពីប្រទេសថៃ ចូលកម្ពុជាវិញ ១ថ្ងៃ ជាង ១០០នាក់ តាមច្រកអូរបីជាន់ ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ អ្នកមកពីថៃទាំងនោះ ក្រោយពិនិត្យសុខភាពរួចហើយ ត្រូវបានដឹកជញ្ជូនទៅកាន់ស្រុកកំណើត ដើម្បីធ្វើចត្តាឡីស័ក នៅទីនោះ។

លោក លី សុវណ្ណារិទ្ធ អភិបាលស្រុកអូរជ្រៅ បានប្រាប់ថា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ មានពលករខ្មែរ ដែលត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាវិញ មានចំនួន ១០៦នាក់ ស្រី ៤៤នាក់ តាមច្រកអូរជាន់ ស្រុកអូរជ្រៅ ដែលក្រុមការងារមណ្ឌលសំចត ច្រកអូរបីជាន់ទទួល ដើម្បីពិនិត្យសុខភាព ហើយមានអាហារសម្រន់ជូន និងណែនាំពួកគាត់ មិនត្រូវធ្វើចំណាកស្រុក ដោយខុសច្បាប់ តាមរយៈមេខ្យល់នោះទេ។ លោកបានបញ្ជាក់ថា ពលករដែលត្រឡប់ពីប្រទេសថៃ ដែលចូលតាមច្រកអូរបីជាន់នេះ មានប្រជាពលរដ្ឋ នៅខេត្តបន្ទាយមានជ័យ ចំនួន ៥៦នាក់ ស្រី ២៥នាក់ ខេត្តបាត់ដំបង ចំនួន ២១នាក់ ស្រី ៨នាក់ ខេត្តកំពត មានចំនួន ២នាក់ ខេត្តព្រៃវែង មានចំនួន ២នាក់ ស្រីម្នាក់ ខេត្តពោធិ៍សាត់ ចំនួន ៣នាក់ ស្រី ២នាក់ ខេត្តសៀមរាប មានចំនួន ១៨នាក់ ស្រី ៤នាក់ ខេត្តស្វាយរៀង មានចំនួន ៣នាក់ ស្រី ២នាក់ និងខេត្តត្បូងឃ្មុំ មានចំនួនម្នាក់។ លោក លី សុវណ្ណារិទ្ធ បានបញ្ជាក់ថា ចំពោះពលករខ្មែរ ដែលត្រឡប់ពីប្រទេសថៃ ចូលមកកម្ពុជាវិញ តាមច្រកអូរបីជាន់ ក្រោយពេលក្រុមការងារមណ្ឌលសំចត ទទួល និងក្រោយពេលពិនិត្យសុខភាពហើយ ត្រូវបានដឹកតាមរថយន្តក្រសួងការពារជាតិ ទៅដាក់នៅមណ្ឌលចត្តាឡីស័ក ក្នុងខេត្តបន្ទាយមានជ័យ ហើយដឹកបន្តទៅតាមបណ្តាខេត្តស្រុកកំណើត ដើម្បីដាក់តាមមណ្ឌលធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ៕ ប៊ុន ធឿន

website_news/2021240602.txt · Last modified: 2021/06/25 11:28 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki