website_news:2021240603

កម្លាំងនគរបាល នឹងកម្លាំងយោធា ទទួលប្រជាពលរដ្ឋដែលវិលត្រឡប់ពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញ ពីភាគីយោធាថៃកងអនុសេនាធំលេខ១១១៣ ត្រង់ចំណុចភូមិសាស្ត្រភូមិទឹកផុស

http://cambodiapolice.com/policekh/ 9:29 am 23 មិថុនា 2021

ខេត្តបាត់ដំបង ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងជាប្រចាំ ស្តីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា_ថៃ លោកវរសេនីយ៍ឯក ពៅ ថាវុធ ស្នងការរងទទួលការងារវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨ ១៧ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨ ១៧ នៅថ្ងៃអង្គារ ១៣កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ បានចាត់តាំងកម្លាំងនគរបាលប៉ុស្តិ៍ព្រំដែន សហការជាមួយកម្លាំងយោធា ចេញល្បាតតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា_ថៃ ក្នុងភូមិសាស្រ្តប៉ុស្តិ៍គ្រប់គ្រង ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ព្រមទាំងបានទៅទទួលប្រជាពលរដ្ឋដែលវិលត្រឡប់ពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញ ពីភាគីយោធាថៃកងអនុសេនាធំលេខ១១១៣ ត្រង់ចំណុចភូមិសាស្ត្រភូមិទឹកផុស ឃុំអង្គរបាន ស្រុកសំពៅលូនចំនួន២នាក់, ស្រី១នាក់ ។ បន្ទាប់ពីធ្វើការសាកសួរ កត់ឈ្មោះ និងធ្វើការអប់រំណែនាំរួច កម្លាំងយើងបានប្រគល់ពួកគាត់ឱយទៅក្រុមគ្រូពេទ្យ ដើម្បីទទួលយកទៅកាន់មណ្ឌលចត្តាឡីស័កអនុវិទ្យាល័យកូនភ្នំ៣២តាមរថយន្តយោធា ៕

website_news/2021240603.txt · Last modified: 2021/06/25 11:31 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki