website_news:2021240607

ទប់ស្កាត់ប្រជាពលរដ្ឋ បម្រុងលួចឆ្លងដែនចូលទឹកដីថៃ និងទទួលប្រជាពលរដ្ឋ ដែលវិលត្រឡប់មកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញ ចំនួន ១៦នាក់

https://cen-news.com/ Posted ByPen Srey Neat June 24, 2021

ខេត្តបាត់ដំបង ៖កម្លាំងនគរបាល សហការជាមួយកម្លាំងយោធា ទប់ស្កាត់ប្រជាពលរដ្ឋ បម្រុងលួចឆ្លងដែនចូលទឹកដីថៃ និងទទួលប្រជាពលរដ្ឋត្រឡប់ ចូលប្រទេសកម្ពុជាវិញ ក្នុងភូមិសាស្រ្តស្រុកសំពៅលូន។ នៅថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២១ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងជាប្រចាំ ស្តីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ លោកវរសេនីយ៍ឯក ពៅ ថាវុធ ស្នងការរង ទទួលការងារវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨ ១៧ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨ ១៧ បានចាត់តាំងកម្លាំងនគរបាលប៉ុស្តិ៍ព្រំដែន សហការជាមួយកម្លាំងយោធា ចេញល្បាតតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តប៉ុស្តិ៍គ្រប់គ្រងក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ព្រមទាំងបានធ្វើសកម្មភាព ទប់ស្កាត់ប្រជាពលរដ្ឋបម្រុងលួចឆ្លងដែនចូលទឹកដីថៃ និងទទួលប្រជាពលរដ្ឋដែលវិលត្រឡប់មកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញ សរុបចំនួន ១៦នាក់ (ស្រី៤នាក់) ក្នុងនោះក្មេង ៥នាក់ រួមមាន៖

ប្រជាពលរដ្ឋបំរុងលួចឆ្លងដែនចូលទឹកដីថៃចំនួន ០២នាក់ប្រុស ត្រង់ចំណុចនៃភូមិសាស្ត្រភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ។ ទទួលប្រជាពលរដ្ឋដែលវិលត្រឡប់មកពីប្រទេសថៃចំនួន ០៦នាក់ ស្រី ០២នាក់ ក្នុងនោះក្មេង ០២នាក់ ត្រង់ចំណុចនៃភូមិសាស្ត្រភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ។ ទទួលប្រជាពលរដ្ឋដែលវិលត្រឡប់មកពីប្រទេសថៃចំនួន ០៣នាក់ ក្នុងនោះក្មេង ០២នាក់ ត្រង់ចំណុចនៃភូមិសាស្ត្រភូមិគីឡូ៩ ឃុំជ្រៃសីមា ស្រុកសំពៅលូន ។ ទទួលប្រជាពលរដ្ឋដែលវិលត្រឡប់មកពីប្រទេសថៃ ចំនួន ០៥នាក់ ស្រី ០២នាក់ ក្នុងនោះក្មេង ០១នាក់ ត្រង់ចំណុចនៃភូមិសាស្ត្រភូមិរស្មី ឃុំជ្រៃសីមា ស្រុកសំពៅលូន ។ បន្ទាប់ពីធ្វើការសាកសួរ កត់ឈ្មោះ និងធ្វើការអប់រំណែនាំរួច កម្លាំងបានប្រគល់ពួកគាត់ឲ្យទៅក្រុមគ្រូពេទ្យ ដើម្បីទទួលយកទៅកាន់មណ្ឌលចត្តាឡីស័កអនុវិទ្យាល័យកូនភ្នំ៣២ តាមរថយន្តយោធា ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

website_news/2021240607.txt · Last modified: 2021/06/25 11:39 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki