website_news:2021240803

ខេត្តបាត់ដំបង ដាក់ពង្រាយកម្លាំង ៥០គោលដៅ ទប់ស្កាត់ពលរដ្ឋចេញ-ចូល ច្រកព្រំដែន

https://swiftnewsdaily.com/ SWIFT NEWS ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១

(បាត់ដំបង់)៖ កម្លាំងវរសេនាតូចនគរបាលការពារព្រំដែន គោកលេខ៨១៧ ដាក់ពង្រាយកម្លាំងប្រចាំការតាមគោលដៅចំនួន៥០តាមខ្សែបន្ទាត់ព្រំដែន ដើម្បីទប់ស្កាត់ប្រជាពលរដ្ឋចេញ-ចូលខុសច្បាប់។ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ចេញវិធានការបន្ថែម ត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

លោកវរសេនីយ៍ឯក ពៅ ថាវុធ ស្នងការរងទទួលការងារវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៧ សហការជាមួយកម្លាំងយោធា ចេញល្បាតតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រប៉ុស្តិ៍គ្រប់គ្រង និងដាក់ពង្រាយកម្លាំងប្រចាំការ តាមគោលដៅតូចៗ ៥០គោលដៅ ដើម្បីខ្ទប់ស្កាត់ប្រជាពលរដ្ឋចេញ-ចូល។ កាលពីថ្ងៃទី១៣ សីហា កម្ពុជា បានសម្រេចបើកព្រំដែន ដោយអនុញ្ញាត ឱ្យពលករខ្មែរមកពីថៃ ចូលមកកម្ពុជាវិញ ទោះបីជាមានករណីសង្ស័យកូវីដ១៩ និងកូវីដដែលតាក៏ដោយ៕

website_news/2021240803.txt · Last modified: 2021/08/24 11:11 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki