website_news:2021240804

នគរបាលបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត ពីបទនាំពលករឆ្លងដែន

http://nokorwatnews.com/ 22/08/2021

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ នេះ ។

លោក ភឿង ម៉ាន់សិង្ហ នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានឲ្យដឹងថា៖ ជនសង្ស័យឈ្មោះ ពឺត ពេត ហៅ ពឺន ពេត ភេទប្រុសអាយុ ៣៨ឆ្នាំ នៅភុមិល្បើកស្វាយ ឃុំស្វាយចេក ស្រុកស្វាយចេក ។ ជនសង្ស័យរូបនេះត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ចាប់ឃាត់ខ្លួន ដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួន ដែលចេញដោយលោក លឹម សុគន្ធារ៉ា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ដោយជាប់ចោទពីបទការនាំយកពលករចេញដោយមិនស្របច្បាប់ សម្រាប់ឆ្លងដែន ។ ហើយត្រូវបានកម្លាំងនគរបាលចាប់ឃាត់ខ្លួន បាននៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ ២០២១នៅនឹងផ្ទះជនជាប់ចោទ នៅភូមិល្បើកស្វាយ ឃុំ ស្វាយចេក ស្រុកស្វាយចេក។ លោកបញ្ជាក់ថា៖ ជនជាប់ចោទឈ្មោះ ពឺត ពេតហៅ ពឺន ពេត ត្រូវបានកម្លាំងនគរបាលជំនាញរបស់លោកបញ្ជូនខ្លួនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់ហើយ៕

website_news/2021240804.txt · Last modified: 2021/08/24 11:13 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki