website_news:2021240805

ក្រុមចិនឆ្លងដែនខុសច្បាប់ពីថៃហើយចង់ចូលមកកម្ពុជា តែត្រូវឃាត់ទាន់

https://kohsantepheapdaily.com.kh/ Banteay Meanchey ២៣ ខែ សីហា ឆ្នាំ ២០២១ ម៉ោង ០៩:៥៧

ខេត្តបន្ទាយមានជ័យ ៖ ជនជាតិចិនប្រុស-ស្រី៦នាក់បានលួចឆ្លងដែនដោយខុសច្បាប់ពីប្រទេសថៃចូលមកកម្ពុជា ដោយត្រូវបានកម្លាំងចម្រុះឃាត់ខ្លួន ស្ថិតតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្គ្រភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។

លោកវរសេនីយ៍ត្រី រាជ ម៉ូ នាយប៉ុស្តិ៍រិទ្ធីសែននគរបាលវរៈការពារព្រំដែនគោកលេខ៩១១បានអោយដឹងថា ជនជាតិចិនទាំង៦នាក់ដែលត្រូវឃាត់ខ្លួនមាន១-ឈ្មោះ ឈិន ណ ភេទប្រុស អាយុ២៣ឆ្នាំ ២-ឈ្មោះ វិញ ស័រ ភេទប្រុស អាយុ៣២ឆ្នាំ ៣-ឈ្មោះ ឆេ ល័រ ភេទប្រុស អាយុ២៤ឆ្នាំ ៤-ឈ្មោះ សុន ឈានរ៉ុង ភេទស្រី អាយុ៣២ឆ្នាំ ៥-ឈ្មោះ ឆ័រ ហ័រឡុង ភេទប្រុស អាយុ២៥ឆ្នាំ និង៦-ឈ្មោះ គុង គ័រ ភេទប្រុស អាយុ២៧ឆ្នាំ ។ លោកបានបញ្ជាក់ថា នៅពេលឃាត់ខ្លួនជនជាតិចិន គឺកម្លាំងចម្រុះបានចេញល្បាតតាមបន្ទាត់ព្រំដែន ដើម្បីការពារបូរណភាពទឹកដីទប់ស្កាត់បទល្មើសឆ្លងដែន និងពលករចំណាកស្រុកខុសច្បាប់ ដែលគេចវែសធ្វើចត្តាឡីស័ក ក៏បានប្រទះឃើញជនជាតិចិនចំនួន៦នាក់ (ស្រី១នាក់) ខាងលើ លួចឆ្លងដែលពីប្រទេសថៃចូលមកកម្ពុជា ត្រង់ចំណុចនិយាមការ(២៥៦០១៩.១៥២៨៧៣៤)។ លោកវរសេនីយ៍ត្រី រាជ្យ ម៉ូ បានបញ្ជាក់ថា ក្រោយពេលឃាត់ខ្លួនជនជាតិចិន៦នាក់ត្រូវបានកម្លាំងនគរបាលវរការពារព្រំដេនគោកលេខ៩១១ បានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តតាមច្បាប់។

website_news/2021240805.txt · Last modified: 2021/08/24 11:15 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki