website_news:2021240808

ពលរដ្ឋខ្មែររកស៊ីនៅប្រទេសវៀតណាម ៤៣នាក់ ត្រូវបានបញ្ជូនខ្លួនមកប្រទេសកម្ពុជា តាមច្រកទ្វារអន្តរជាតិបាវិត និងធ្វើតេស្តបឋម រកឃើញវិជ្ជមាន ៤នាក់

https://gntimes.com/news/ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១

ខេត្តស្វាយរៀង៖ ពលរដ្ឋខ្មែរប្រុស-ស្រី ដែលទៅរកស៊ីនៅប្រទេសវៀតណាម ៤៣នាក់ ត្រូវបានអាជ្ញាធរវៀតណាម បញ្ជូនខ្លួនមកប្រទេសកម្ពុជា កាលពីរសៀលថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០២១ តាមច្រកអន្តរជាតិបាវិត ហើយក្រុមគ្រូពេទ្យបានធ្វើតេស្តបឋមទៅលើប្រជាពលរដ្ឋទាំង ៤៣ នាក់ រកឃើញវិជ្ជមាន ៤នាក់ និងបានបញ្ជូនទៅព្យាបាល នៅក្រុងបាវិត ។ ចំណែកប្រជាពលរដ្ឋ និងក្មេងៗ ៣៩នាក់ទៀត ដែលអវិជ្ជមាន ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅសាលាបឋមសិក្សាស្វាយតាយាន ស្ថិតនៅភូមិស្វាយតាយាន ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។

បើតាមលោក ភោគ សុផា មេឃុំស្វាយតាយាន បានឲ្យដឹងថា កាលពីវេលាម៉ោងជាង ៦ល្ងាច ថ្ងៃទី ២២ ខែ សីហា ក្រុមការងារគណៈកម្មការកូវីដ-១៩ បានបញ្ជូនបងប្អូនប្រជាពលរដ្ឋរកស៊ីចំណាកស្រុកនៅប្រទេសវៀតណាម មកធ្វើចត្តាឡីស័ក មានប្រុសស្រី និងកុមារសរុប ៣៩នាក់ ។ លោកបន្ត នេះជាលើទី ២ហើយ ដែលអាជ្ញាធរឃុំទទួលយកកម្មក កម្មការនីរោងចក្រ និងបងប្អូនប្រជាពលរដ្ឋរកស៊ីចំណាកស្រុក ត្រូវអាជ្ញាធរប្រទេសវៀតណាម បញ្ជូនមកប្រទេសកម្ពុជា និងត្រូវធ្វើចត្តាឡីស័កនៅឃុំស្វាយតាយាន ។ ចំពោះប្រជាពលរដ្ឋទាំង ៤៣នាក់ ដែលប្រទេសវៀតណាមបញ្ជូនមកប្រទេសកម្ពុជា គឺជាប្រជាពលរដ្ឋដែលរស់នៅភូមិថ្នល់កែង ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ៕ ដោយ ព្រហ្មសាវ៉េត

website_news/2021240808.txt · Last modified: 2021/08/24 11:20 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki