website_news:2021241105

ពលរដ្ឋខ្មែរ ២២នាក់ ដែលសមត្ថកិច្ចថៃឃាត់ខ្លួនករណីលួចឆ្លងដែនខុសច្បាប់ ត្រូវបានបញ្ជូនមកកម្ពុជាវិញ

https://swiftnewsdaily.com/ SWIFT NEWS ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១

(បន្ទាយមានជ័យ)៖ អាជ្ញាធរមានសមត្ថកិច្ចថៃបានឃាត់ខ្លួនពលករខ្មែរ ដែលត្រូវបានមេខ្យល់បោកបញ្ឆោតយកឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់ ចំនួន ៩នាក់ កាលពីថ្ងៃទី២១ និង ១៣នាក់ទៀត នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ តាមព័ត៌មានដែល Swift News ទទួលបាន ស្ថានអគ្គកុងស៊ុលកម្ពុជានៅខេត្តស្រះកែវ ប្រទេសថៃ បានចុះទៅអន្តរាគមន៍ជាមួយអាជ្ញាធរថៃ ដើម្បីបញ្ជូនពលរដ្ឋខ្មែរខាងលើមកមាតុប្រទេសវិញ នៅថ្ងៃដែលពួកគាត់ត្រូវបានឃាត់ខ្លួន តាមច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹក-ប៉ោយប៉ែត ដោយប្រគល់ជូនអាជ្ញាធរកម្ពុជា ដើម្បីដំណើរការតាមនីតិវិធីសុខាភិបាល៕

website_news/2021241105.txt · Last modified: 2021/11/24 10:11 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki