website_news:2021241201

ឃាត់ពលរដ្ឋ២២នាក់លួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ

https://www.kampucheathmey.com/ ថ្ងៃព្រហស្បតិ៍ ២៣ ធ្នូ ២០២១ដោយ Sokhom Khon

នៅយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១នេះ មានពលរដ្ឋខ្មែរចំនួន២២នាក់ ក្នុងនោះមានស្រី១០នាក់ កុមារ៤នាក់ បម្រុងលួចឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃ ដោយខុសច្បាប់ តាមរថយន្ដ១គ្រឿង ត្រូវកងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ ដឹកនាំដោយ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ ចុះល្បាតនៅតាមព្រំដែនធ្វើការឃាត់ខ្លួនបាននៅចំណុចស្តង់ដំឡូងមី ក្នុងភូមិសាស្ត្រប៉ុស្តិ៍សង្កែ ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក សួង សៅ បានប្រាប់ឲ្យដឹងថា ការឃាត់ពលករខ្មែរបានជាបន្តបន្ទាប់នេះអនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្នុងនោះលោកបានសហការ ជាមួយកម្លាំងប៉ុស្តិ៍សង្កែ ដឹកនាំដោយលោកវរសេនីយ៍ត្រី ឡុក ធី នាយប៉ុស្តិ៍ សហការជាមួយកម្លាំងយោធាកងពល៥១ បានចុះធ្វើការទប់ស្កាត់ពលរដ្ឋចំណាក់ស្រុកបានចំនួន២២នាក់ ស្រី១០នាក់ កុមារ៤នាក់បម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ត៣តាមរថយន្ដ១គ្រឿង ម៉ាកសាំយ៉ុង ពណ៌ស ស្លាកលេខ ភ្នំពេញ 2S-2635 រួមនិងម្ចាស់រថយន្ដចំនួន១នាក់ទៀត ឈ្មោះ ធាន រិទ្ធិ ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅក្នុងភូមិអន្លង់វិល ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប សរុប២៣នាក់ ពួកគាត់មានទីលំនៅក្នុងខេត្តសៀមរាបទាំងអស់ ។

លោកវរសេនីយ៍ឯក សួង សៅ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ពលករឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃមានចំនួន២២នាក់នេះត្រូវចាញ់បោកមេខ្យល់ ពីការជួញដូរមនុស្សនិងការធ្វើអាជីវកម្មផ្លូវភេទនិងច្បាប់ស្តីពីការងារក្នុងការបញ្ចុះបញ្ចូលលួងលោមឬបោកឲ្យអ្នកដទៃនាំទៅរកការងារធ្វើដោយមិនស្របច្បាប់ក្នុងគោលដៅស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន។ លោកវរសេនីយ៍ឯក សួង សៅបានបញ្ជាក់ឲ្យដឹងបន្តទៀតបន្ទាប់ពីធ្វើការណែនាំដល់ពលករទាំង២២នាក់ និងម្ចាស់រថយន្តផង ក្នុងនោះលោកបានរៀបរាប់ស្ដីពីការឆ្លងរាលដាល Covid-១៩ ពិសេសជម្ងឺថ្មីគឺ អូមេក្រុងតែម្តងលោកក៏បានឲ្យពលករទាំងអស់ធ្វើកិច្ចសន្យារួច បានប្រគល់ពួកគាត់ជូនផ្នែកជំនាញរបស់អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ អនុវត្តបន្តតាមនិតិវិធីផងដែរ៕ អត្ថបទ៖ វ៉ាន់ ណាង

website_news/2021241201.txt · Last modified: 2021/12/24 10:06 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki