website_news:2021241203

ខាងថៃបើគ្មានឯកសារចាក់វ៉ាក់សាំងកូវីដ.១៩ មិនទទួលធ្វើការ ទើបនាំគ្នាសម្រុកមកចាក់វ៉ាក់សាំង

https://kohsantepheapdaily.com.kh/ បន្ទាយមានជ័យ ២៣ ខែ ធ្នូ ឆ្នាំ ២០២១ ម៉ោង ០៩:២១

ខេត្តបន្ទាយមានជ័យ ៖ ពលករខ្មែរដែលទៅរកការងារធ្វើនៅប្រទេសថៃ បើគ្មានឯកសារចាក់វ៉ាក់សាំងការពារកូវីដ.១៩ទេ ខាងក្រុមហ៊ុនមិនទទួលឱ្យធ្វើការទេ ទើបនាំគ្នាសម្រុកមកចាក់វ៉ាក់សាំង ដោយមួយថ្ងៃមានចំនួនជិត២០០នាក់ គិតនៅថ្ងៃទី២២ ធ្នូ ឆ្នាំ២០២១ ស្ថិតនៅច្រកអូរបីជាន់ ស្រុកអូរជ្រៅ ។

លោកវរសេនីយ៍ទោ ម៉ាន់ ធី អធិការរងនគរបាលស្រុកអូរជ្រៅ និងជាសមាជិកក្រុមការងារទទួលពលករខ្មែរច្រកអូរបីជាន់បានប្រាប់ថា រយៈពេល១ថ្ងៃមានពលករដែលត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាវវិញ តាមច្រកអូរបីជាន់ ស្រុកអូរជ្រៅ មានចំនួន១៨៩នាក់ (ស្រី៩៤នាក់) កុមារ២៤នាក់ (ស្រី១១នាក់) ក្នុងនោះ មានពលករខ្មែរដែលបានចាក់វ៉ាក់សាំងដូសទី២ ហើយមានចំនួន១៤៥នាក់ (ស្រី៧០នាក់) ។ លោកបានបញ្ជាក់ថា ពលករដែលត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាដែលក្រុមការងារទទួលហើយពិនិត្យលើកឯកសារ និងយកសំណាកពលករដែលបានចាក់វ៉ាក់សាំងការពារកូវីដ.១៩ដូសទី២ ហើយត្រូវបានអោយពួកគាតត្រឡប់ទៅស្រុកកមណើតវិញដោយខ្លួនឯង និងពលករខ្មែរដែលមិនទាន់បានចាក់វ៉ាក់សាំងការពារកូវីដ.១៩ និងចាក់វ៉ាក់សាំងបានតែ១លើកត្រូវដឹកជញ្ជូនទៅមណ្ឌលដើម្បីធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃហើយអ្នកដែលរកឃើញវិជ្ជមានកូវីដ.១៩ រឺឆ្លងកូវីដ.១៩ ត្រូវបញ្ជូនទៅព្យាបាល។ លោកវរសេនីយ៍ទោ ម៉ាន់ ធី បានបញ្ជក់ថា ពលករដែលត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាវិញ ភាគច្រើនពួកគាត់បានអោយដឹងគឺត្រឡប់ស្រុកកំណើតវិញ ដើម្បីចាក់វ៉ាក់សាំងការពារកូវីដ.១៩ដូសទី៣ ហើយត្រឡប់ទៅវិញដើម្បីរកការងារធ្វើនៅប្រទេសថៃដែលក្រុមហ៊ុនឬកន្លែងការងារក្នុងប្រទេសថៃ តម្រូវអោយបានចាក់សាំងការពារកូវីដ.១៩ ដែលមានឯកសារទើបក្រុមហ៊ុនទទួលពួកគាត់អោយធ្វើការងារ ឬរកការងារធ្វើបានស្រួលពលករដែលមិនទាន់បានចាក់វ៉ាក់សាំងការពារកូវីដ.១៩ពិបាករកការងារធ្វើនៅប្រទេសថៃ ។

website_news/2021241203.txt · Last modified: 2021/12/24 10:11 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki