website_news:2021241204

កម្លាំងការពារព្រំដែន ទទួលពលរដ្ឋខ្មែរ៦០នាក់ ត្រឡប់មកស្រុកកំណើតវិញ នៅចំណុចស្រុកសំពៅលូន

https://kbn.news/ December 23, 2021

ខេត្តបាត់ដំបង៖ កម្លាំងការពារព្រំដែន បានទទួលប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់ចូលមកប្រទេសវិញ ត្រង់ភូមិសាស្ត្រភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ចំនួន៦០នាក់ ស្រី១៥នាក់ ក្មេង២០នាក់ ក្មេងស្រី១២នាក់ ។ ក្រោយទទួលប្រជាពលរដ្ឋរួច កម្លាំងបានកត់ឈ្មោះ ចុះកំណត់ហេតុ និងអប់រំណែនាំរួចបានប្រគល់បងប្អូនទាំង អស់ឲ្យទៅក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ធ្វើតេស្ត និងពិនិត្យសុខភាពនៅនឹងប៉ុស្តិ៍ ជាលទ្ធផលអវិជ្ជមានទាំងអស់ រួចទើបអនុញ្ញាតឲ្យបងប្អូនត្រឡប់ទៅមូលដ្ឋានរៀងៗខ្លួន។

គូបញ្ជាក់ថា អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ជាប់ជាប្រចាំស្ដីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំ ពលករចេញចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ កងកម្លាំងការពារព្រំដែនបានធ្វើការងារ ជាប់ជាប្រចាំ ដោយឆ្លាស់វេនគ្នាដើម្បីទប់ស្កាត់ការលួចឆ្លងដែនរបស់ពលរដ្ឋខ្មែរដោយខុសច្បាប់៕

website_news/2021241204.txt · Last modified: 2021/12/24 10:13 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki