website_news:2021241205

កម្លាំងទាហានថៃឈរជើងក្នុងភូមិសាស្រ្តខេត្តស្រះកែវ ចាប់ពលរដ្ឋខ្មែរ ៧០នាក់ ដែលលួចឆ្លងដែនខុសច្បាប់ចូលប្រទេសថៃ

https://gntimes.com/news/ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១

បន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយសារព័ត៌ថៃមួយបានឲ្យដឹងថា នៅថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០២១ កម្លាំងការពារព្រំដែនរបស់ថៃគ្រប់គោលដៅ តាមបន្ទាត់ព្រំដែនក្នុងខេត្តស្រះកែវ ដោយកាលពីម្សិលមិញនេះ កម្លាំងទាហានកងរយទី៣ កម្លាំងនគបាលការពារព្រំដែនទី១២ កម្លាំងទាហានឈុតចំពោះកិច្ចខ្លងហាត កងកម្លាំងបូរផា សហការគ្នាចាប់ឃុំខ្លួនបុរសឈ្មោះ កើម ឡើន អាយុ ៣៨ឆ្នាំ សញ្ជាតិខ្មែរ ដែលជាអ្នកត្រូវបានឃុំខ្លួនទីមួយ និងបក្ខពួកជនជាតិខ្មែរសរុប ៤២ នាក់ រួមទាំងក្មេងតាមមកជាមួយ ១៨ នាក់ទៀត សរុប ៦០ នាក់ នៅបរិវេណភូមិខ្លងវ៉ា ឃុំថាប់ព្រិក ស្រុកអារញ្ញ ខេត្តស្រះកែវ ។ សូមជំរាបថា ពេលសមត្ថកិច្ចថៃសួរចម្លើយពលរដ្ឋខ្មែរទាំងអស់ខាងលើ បានប្រាប់សមត្ថកិច្ចថៃថា ពួកខ្លួនចង់លួចចូលមកប្រទេសថៃតាមច្រករបៀង ដោយពួកខ្លួនបានដើរដោយថ្មើរជើងពីប្រទេសកម្ពុជា ដើម្បីរង់ចាំរថយន្តមកទទួលទៅកាប់អំពៅ នៅស្រុកវ៉ាំងសំបូរ ខេត្តស្រះកែវ ចំនួន ៤០ នាក់ ព្រមទាំងក្មេង ១៨ នាក់ទៀត ដោយបានចំណាយលុយក្នុងការចូលមកធ្វើការក្នុងម្នាក់ ១.០០០ បាត ដោយឡែក ២ នាក់ទៀត ចង់ទៅធ្វើការសំណង់នៅខេត្តនគរាជសីម៉ា ដោយចំណាយលុយក្នុងការធ្វើដំណើរចូលមកចំនួន ៧.០០០ បាត ក្នុងម្នាក់ ។

ក្រោយពីសួរចម្លើយ សមត្ថកិច្ចថៃក៏បានអនុវត្តតាមវិធានសុខាភិបាល និងបញ្ជូនទៅឲ្យជំនាញ ដើម្បីចាត់ការតាមច្បាប់បន្ត ។ ខណៈដូចគ្នានេះដែរ នៅក្នុងទឹកដីស្រុកតាព្រះយ៉ា ខេត្តស្រះកែវ ទាហានប្រាណកងរយទី១២០៣ សហការជាមួយទាហានឈុតចំពោះកិច្ចតាព្រះយ៉ា កងកម្លាំងបូរផា បានចេញល្បាត និងឃ្លាំមើលក្នុងភូមិសាស្រ្តទទួលខុសត្រូវ បានប្រទះឃើញពលករខ្មែរ ១០ នាក់ ក្នុងនោះប្រុស ៤ នាក់ ស្រី ៣ នាក់ និងក្មេង ៣ នាក់ទៀត ខណៈកំពុងដើរនៅបរិវេណភូមិទ័ពសៀម ឃុំតាព្រះយ៉ា ស្រុកតាព្រះយ៉ា ខេត្តស្រះកែវ ទើបចូលទៅត្រួតពិនិត្យជំហ៊ានដំបូងមិនមានឯកសារបញ្ជាក់អត្តសញ្ញាណ ក្រោយសមត្ថកិច្ចថៃត្រួតពិនិត្យបានឲ្យដឹងថា ពលករខ្មែរខាងលើព្យាយាមលួចឆ្លងដែនចូលមកប្រទេសថៃ ដើម្បីស៊ីឈ្នួលក្នុងប្រទេសថៃ ទើបសមត្ថកិច្ចនាំខ្លួនមកសួរចម្លើយបន្ថែមនៅទីបញ្ជារការកងរយទី១២០៣ និងបញ្ជូនបន្តទៅឲ្យជំនាញ ដើម្បីតាត់ការតាមច្បាប់ ៕ ដោយ៖ ចន្ទ្រា

website_news/2021241205.txt · Last modified: 2021/12/24 10:15 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki