website_news:2021241206

ជនជាតិថៃ ប្រុសស្រី៣៩នាក់ លួចឆ្លងដែនមកកម្ពុជា ត្រូវសមត្ថកិច្ច ឃាត់ខ្លួនបញ្ជូនទៅស្រុកកំណើតវិញ

https://dap-news.com/ ByTR110Posted on December 23, 2021

បន្ទាយមានជ័យ: ជនជាតិថៃប្រុសស្រី៣៩នាក់ ត្រូវបានសមត្ថកិច្ចកម្ពុជាឃាត់ខ្លួន ពីបទលួចឆ្លងដែន មកស្នាក់នៅនិងធ្វើការខុសច្បាប់ នៅក្នុងប្រទេសកម្ពុជា ជនអន្តោប្រវេសថៃទាំងនេះ ត្រូវបានបញ្ជូនទៅស្រុកកំណើតវិញ កាលពីព្រឹកព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ វេលា ម៉ោង ០៩:៣០នាទី តាមច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ពិធីប្រគល់ទទួលជនអន្តោប្រវេសន៍ថៃនេះ ភាគីកម្ពុជា-ថៃ ធ្វើលើស្ពានមិត្តភាពកម្ពុជា-ថៃ នៃច្រកអន្តរជាតិប៉ោយប៉ែត និងច្រកខ្លងលឹក លោកឧត្ដមសេនីយ៍ ត្រី អេង លីហួរ តំណាងអោយ លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំសហការី សហការជាមួយកម្លាំងកងរាជអាវុធហត្ថ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ និងមានការចូលរួមជាមួយ កំលាំងជំនាញច្រកទ្វារអន្តរជាតិប៉ោយប៉ែត ជាច្រើនរូប។

លោកឧត្ដមសេនីយ៍ ត្រី អេង លីហួរ បាននាំប្រសាសន៍ថា ជនជាតិថៃទាំង៣៩នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនពី ក្រុងព្រះសីហនុ និងភ្នំពេញ ពីបទលួចឆ្លងដែន និងមកស្នាក់នៅដោយខុសច្បាប់ ក្នុងព្រះរាជាណាចក្រកម្ពុជា៕

website_news/2021241206.txt · Last modified: 2021/12/24 10:17 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki