website_news:2021250101

ក្រសួងមហាផ្ទៃ-ប្រតិភូទូតរដ្ឋអាមេរិក បើកកិច្ចប្រជុំត្រួតពិនិត្យនិងពិភាក្សា ស្ដីពីវឌ្ឍនភាពការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

https://www.cen.com.kh/ January 22, 2021

ភ្នំពេញៈ ក្រសួងមហាផ្ទៃ និងប្រតិភូទូតសហរដ្ឋអាមេរិក បានបើកកិច្ចប្រជុំត្រួតពិនិត្យនិងពិភាក្សាស្ដីពីវឌ្ឍនភាពការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នេះ នៅទីស្ដីការក្រសួងមហាផ្ទៃនេះនៅទីស្ដីការក្រសួងមហាផ្ទៃ។ ភាគីកម្ពុជាដឹកនាំដោយលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងភាគីអាមេរិកដោយលើកប៉ាទ្រីក មូហ្វី អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា។

លោកស្រី ជូ ប៊ុនអេង បានមានប្រសាសន៍បន្ទាប់ពីចប់កិច្ចប្រជុំថា កិច្ចប្រជុំនេះ គឺជាកិច្ចប្រជុំលើកទី២ ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលរៀងរាល់ឆ្នាំ គឺសហរដ្ឋអាមេរិកតែងតែធ្វើការវាយតម្លៃទៅលើប្រទេសនានាក្នុងពិភពលោកនៅក្នុងកម្រិតនៃការឆ្លើយតបទៅនិងអំពើជួញដូរមនុស្ស។ ហើយជាការសោកស្តាយដោយសារពីរឆ្នាំកន្លងមក គឺកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់លេខ២ នៅក្នុងការឃ្លាំមើល ដែលចំណាត់ថ្នាក់នេះ គឺជាចំណាត់ថ្នាក់ដែលទាបជិតចុងក្រោយ ហើយជាគោលការណ៍បើកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ២ នៅក្នុងការឃ្លាំមើលជាប់គ្នាពីរឆ្នាំ ហើយមិនមានការរីកចំរើនទេ នោះកម្ពុជានឹងធ្លាក់ទៅលេខ៣ ដោយស្វ័យប្រវត្តិ។

លោកស្រីបន្តថា កម្ពុជាបានខិតខំធ្វើនៅក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស និងតែងតែសង្ឃឹមថា លទ្ធផលដែលបានមកគឺជាលទ្ធផលដែលល្អប្រសើរពីរមួយឆ្នាំទៅមួយឆ្នាំ ប៉ុន្តែហេតុអ្វីបានជាការវាយតម្លៃមានការធ្លាក់ចុះ បើតាមការសិក្សាមើល គឺកម្ពុជាមិនទាន់ឆ្លើយតបទៅនិងអ្វីដែលគេចង់បាន ហើយអ្វីដែលគេចង់បាននោះ គឺមានចំណុចខ្លះដែលអាចនិយាយបានថា នៅពាក់ព័ន្ធជាមួយបញ្ហាច្បាប់តាមប្រទេស ក៏ដូចជាគោលនយោបាយនានា និងរបៀបរបបការងារដែលវាមិនដូចគ្នាទាំងស្រុង។ ប៉ុន្តែនៅពេលដែលក្រសួងមហាផ្ទៃ និងប្រតិភូទូតសហរដ្ឋអាមេរិកបានជួបគ្នា គឺធ្វើឲ្យភាគីទាំងពីរយល់គ្នាបានច្រើន ហើយអ្វីដែលកម្ពុជាបានធ្វើគឺមានការរីកចំរើនច្រើន។ អាចនិយាយបានថា នៅឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជារដ្ឋាភិបាលនៅទូទាំងពិភពលោក គឺបានប្រឈមជាមួយបញ្ហាធំៗ ទាំងបញ្ហាសេដ្ឋកិច្ច កូវីដ១៩ គ្រោះធម្មជាតិ ការបាត់បង់ការងាររបស់កម្មករ…។ ហើយជាលទ្ធផលមានការប្រែប្រួលខ្លាំងនៅក្នុងដំណាក់កាលនេះ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

website_news/2021250101.txt · Last modified: 2021/01/25 11:22 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki