website_news:2021250104

ពលករ១៣៥ បានត្រទ្បប់ទៅគេហដ្ឋានវិញ ក្រោយធ្វើចត្តាឡីស័ករួច

https://www.kampucheathmey.com/ on January 22, 2021By Sorn Phanith

ពលករចំនួន១៣៥នាក់ ក្រោយបញ្ចប់ការធ្វើចត្តាឡីស័ក១៤ថ្ងៃហើយ រដ្ឋបាលខេត្តបានឲ្យវិលត្រទ្បប់ទៅគេហដ្ឋានវិញអស់ហើយនៅព្រឹកនេះ ក្នុងមណ្ឌលចត្តាឡីស័កកងវ៉ា នៅផ្លូវជាតិលេខ៥៦ ភូមិកងវ៉ាសង្កាត់ កំពុងស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ឲ្យដឹងថា នេះជាជោគជ័យមួយយ៉ាងធំសម្រាប់ខេត្តបន្ទាយមានជ័យ ដែលមានក្រុមគ្រូពេទ្យ ស្ម័គ្រចិត្ត គ្រូពេទ្យជាប់កិច្ចសន្យា និងក្រុមគ្រូពេទ្យក្របខ័ណ្ឌ និងអង្គភាពទាំង ៣មាន កម្លាំងអាវុធហត្ថ នគរបាល និង ទាហាន ខិតខំប្រឹងប្រែង មើលការខុសត្រូវទាំងថ្ងៃទាំងយប់ មិនឲ្យពលករទាំងអស់ចេញដើររហេតរហូត គឺនៅក្នុងបន្ទប់ចំនួន១៤ថ្ងៃ រហូតដល់ពលករទាំង១៣៥នាក់ សំងំរស់នៅក្នុងបន្ទប់បានដល់ទៅ១៤ថ្ងៃ ដែលត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅគេហដ្ឋានវិញ។ ក្នុងនោះលោក អ៊ុំ រាត្រី បានធ្វើការផ្ដាំផ្ញើដល់បងប្អូនទាំងអស់ ពេលត្រឡប់ទៅផ្ទះវិញ ត្រូវបន្តធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃបន្តទៀត និងត្រូវតាមដានសុខភាពរបស់ខ្លួនជាប្រចាំ ហើយបើមានអាការៈមិនស្រួល ត្រូវទាក់ទងទៅកាន់ក្រុមគ្រូពេទ្យជាបន្ទាន់។ ជាមួយគ្នានេះ អភិបាលខេត្តបន្ទាយមានជ័យ និងលោកស្រី រស់ សុផានី អភិបាលរងខេត្ត ព្រមទាំងក្រុមការងារ កងកម្លាំងចម្រុះខេត្ត ក៏បានធ្វើការត្រូវពិនិត្យ និងរៀបចំចាត់ចែងដឹកជញ្ជូនបងប្អូនពលករឲ្យបានត្រឡប់ទៅកាន់ លំនៅឋានតាមបណ្តាខេត្ត ស្រុកនានាតាមរយៈរថយន្តដឹកជញ្ជូនកងទ័ព ផងដែរ ៕

website_news/2021250104.txt · Last modified: 2021/01/25 11:27 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki