website_news:2021250107

មេខ្យល់ ឈ្មោះយាត. មករា ហៅពាក់មី នាំ ពលករ ចំនួន១៤នាក់ ប្រុងឆ្លងដែនទៅប្រទេសថៃត្រូវបាន ឃាត់ខ្លួន

https://www.facebook.com/Khmer-People-News ថ្ងៃទី មករា 23 នៅម៉ោង 1:19 PM ·

ខេត្តបាត់ដំបង÷ ក្រោយពីសមត្ថកិច្ចធ្វើការឃាត់ខ្លួនមេខ្យល់ម្នាក់ រួមនឹងពលករផ្សេងទៀតសរ៉ុបទាំងអស់ចំនួន១៤នាក់ ចំពោះមុខសមត្ថកិច្ចត្រូវបានអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលជាមុនសិនបន្ទាប់ពីធ្វើការសាកសួរទៅលើអ្នកទាំង១៤នាក់។ ប្រភពដដែលបន្តថា ការឃាត់ខ្លួនអ្នកទាំង១៤នាក់បានធ្វើឡើងកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១កន្លងមកនេះ។ នេះបើយោងតាមការឲ្យដឹងពី លោកអនុសេនីយ៍ឯក ង៉ែត.វណ្ណា មន្ត្រីនគរបាលស្រុកកំរៀង។

កិច្ចប្រតបត្តិការខាងលើកម្លាំងរបស់អធិការនគរបាលស្រុកកំរៀង សហការជាមួយនគរបាលការពារព្រំដែនគោកលេខ៨១៩ បានបើកការស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនមេខ្យល់ម្នាក់រួមទាំងពលករប្រុសស្រីចំនួន១៣នាក់ផ្សេងទៀតនូវគ្រាដែលពួកគេបានប្រមូលផ្តុំគ្នាប្រុងឆ្លងដែនចូលក្នុងប្រទេសថៃ ត្រង់ចំណុចភូមិស្វាយឃុំបឹងរាំងស្រុកកំរៀងខេត្តបាត់ដំបង។ មេខ្យល់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននេះមានឈ្មោះ យាត.មករា ហៅ ពាក់មី ភេទប្រុសអាយុ៣៦ឆ្នាំ ស្នាក់នៅបន្ទប់ជួលនៅក្នុងស្រុកកំរៀង ដើម្បីធ្វើសកម្មភាព។ ប្រភពបន្តថាជនសង្ស័យខាងលើនេះបានសារភាពថា÷នៅថ្ងៃកើតហេតុកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ខ្លួននិងបក្សពួកចំនួន២នាក់ទៀតបានប្រមូលផ្តុំពលករខ្មែរសរុបចំនួន១៣នាក់ក្នុងនោះស្ត្រីចំនួន៧នាក់ផងដែរ ដែលមកពីបណ្តាខេត្តផ្សេងៗឲ្យមកស្នាក់នៅក្បែរតំបន់ព្រំដែនងាយស្រួលងើបនៅវេលារំលងអាធ្រាត ដើម្បីឆ្លងដែនចូលទៅក្នុងទឹកដីថៃ ដោយមានរថយន្តរបស់ជនជាតិថៃមកចាំទទួលតែម្តង។ លុះដល់ម៉ោង១២:០០នាទីកណ្តាលអាធ្រាតនាថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ បំរុងនិងធ្វើសកម្មភាពក៏ត្រូវបានសមត្ថកិច្ចចុះបង្ក្រាបនិងឃាត់ខ្លួនតែម្តង។

ចំពោះមុខសត្ថកិច្ចមេខ្យល់បានសារភាពថា ថ្លៃឈ្នួលជូនពលករទៅដល់គោលដៅ គឺត្រូវលោកមេខ្យល់ប្រមូលយកមុនក្នុងម្នាក់តម្លៃប្រហាក់ប្រហែល៤០ម៉ឺនរៀលស្មើប្រាក់ថៃចំនួន៣៥០០បាត។ សមត្ថកិច្ចបញ្ជាក់បន្ថែមថា÷ក្រោយពីធ្វើការសាកសួរអ្នកទាំង១៤នាក់ ជនសង្ស័យឈ្មោះ យាត.មករា ត្រូវកម្លាំងអធិការកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់ការិយាល័យជំនាញ នៃស្នងការខេត្តបាត់ដំបង ដើម្បីបន្តអនុវត្តតាមនីតិវិធី។ ចំណែកមេខ្យល់អ្នកពាក់ព័ន្ធចំនួន២នាក់ទៀតដឹងខ្លួនមុនបានគេចខ្លួនបាត់ចំណែកពលករសរុបទាំង១៣នាក់ បានបញ្ជូនទៅពិនិត្យសុខភាពនិងដាក់ឲ្យធ្វើចត្តាឡីស័កនៅអនុវិទ្យាល័យបឹងរាំងស្រុកំរៀង។ ក្រោយពីសមត្ថកិច្ចនៃអធិការស្រុកកំរៀងបានបញ្ជូនមេខ្យល់ម្នាក់ខាងលើមកស្នងការខេត្តកាលពីថ្ងៃទី២២ ខែមករាបច្ចុប្បន្នសមត្ថកិច្ចការិយាល័យជំនាញ នៃស្នងការខេត្តបានកំពុងរៀបចំសំណុំរឿងត្រៀមបញ្ជូនទៅជនសង្ស័យទៅតុលាការដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕

website_news/2021250107.txt · Last modified: 2021/01/25 11:35 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki