website_news:2021250109

សមត្ថកិច្ចថៃ ឃាត់ខ្លួនឃាតកបានហើយ ករណីឃាតកម្មលើពលករខ្មែរដូចគ្នា

https://www.kampucheathmey.com/ January 24, 2021By Sonya

បាត់ដំបង៖ ករណីឃាតកម្មរវាងពលករខ្មែរនឹងខ្មែរ បង្កឲ្យបាត់បង់ជីវិតម្នាក់ សមត្ថកិច្ចថៃបានចុះស្រាវជ្រាវរហូតឃាត់ខ្លួនជនជាឃាតកបានហើយ នៅល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ត្រង់បន្ទប់ស្នាក់នៅរបស់កម្មករឋិតក្នុងក្រុងប៊ួងខេត្តឈុនបុរី ប្រទេសថៃ។ មកទល់ពេលនេះ ទាំងជនរងគ្រោះនិងទាំងជនដៃដល់នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ប៉ុន្តែតាមប្រភពពីពលករនៅថៃបញ្ជាក់ថា ពួកគេជាពលករខ្មែរដូចគ្នា ដោយផ្តើមឡើងចេញពីការផឹកស៊ីជាមួយគ្នាក៏បង្កជាជម្លោះពាក្យសម្តី រហូតជនដៃដល់បានទាញពូថៅកាប់ត្រង់កញ្ចឹងកជនរងគ្រោះបណ្តាលឲ្យស្លាប់តែម្តង។ ប្រភពដដែលបន្ថែមថា ឃាតកម្មដែលបង្កឡើងរវាងពលករដូចគ្នាបានកើតឡើងកាលពីយប់ថ្ងៃទី២២ ខែមករាឆ្នាំ២០២១ ត្រង់ចំណុចភូមិ២ន ឃុំណងឆាក ស្រុកបានប៊ឹង ខេត្តឈុនបុ រីក្នុងក្រុមហ៊ុន សេនសាន់សេតអ៊ិនដាតទ្រី ចំកាត់ ក្នុងបន្ទប់ស្នាក់នៅរបស់កម្មករ។ ក្រោយបង្កហេតយតុជនដៃដល់ធ្វើសកម្មភាពបានរត់គេចខ្លួនបាត់រំលងបានមួយថ្ងៃ ទើបសមត្ថកិច្ចថៃកំណត់មុខសញ្ញាឃាត់ខ្លួនបានតែម្តង។ បច្ចុប្បន្នជនសង្ស័យកំពុងត្រូវបានតម្រួតថៃបន្តការសាកសួរនិងគ្រោងបញ្ជូនទៅតុលាការអនុវត្តតាមនីតិវិធី៕ អត្ថបទ៖ សៅ សារិទ្ធ

website_news/2021250109.txt · Last modified: 2021/01/25 11:40 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki