website_news:2021250203

ថៃបញ្ជូននប្រជាពលរដ្ឋខ្មែរម្នាក់មកស្រុកកំណើតវិញបន្ទាប់ពីដោះលែងពីពន្ធនាគារ

https://www.rasmeinews.com/ 24 February, 2021

ដោយ: បាយ័ន / ឧត្តរមានជ័យ: នៅវេលាម៉ោង១៣និង៣៥នាទី ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅច្រកអន្តរជាតិជាំស្រងាំ ក្នុងទឹកដីស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ អាជ្ញាធរថៃបានធ្វើការបញ្ជូន ប្រជាពលរដ្ឋខ្មែរម្នាក់មកស្រុកកំណើតវិញ បន្ទាប់ពីដោះលែងពីពន្ធនាគារពីបទឆ្លងដែនខុសច្បាប់ចូលកាប់ឈើគ្រញូងក្នុងទឹកដីថៃ។

សមត្ថកិច្ចនគរបាលប្រចាំច្រកអន្តរជាតិជាំស្រងាំ បាននិយាយថា ប្រជាពលរដ្ឋខ្មែរម្នាក់ដែលត្រូវបានថៃធ្វើការបញ្ជូនមកស្រុកកំណើតវិញនោះគឺមានឈ្មោះ ចេង សុខៈ ភេទប្រុស អាយុ២២ឆ្នាំរស់នៅភូមិកំពង់ភ្នៅ ឃុំកោះខ្ងែ ស្រុកសំបូរខេត្តក្រចេះ ហើយត្រូវបានថៃចាប់ខ្លួនពីបទឆ្លងដែនខុសច្បាប់ចូលកាប់ឈើគ្រញូងក្នុងទឹកដីថៃ ដោយចូលតាមច្រកអានសេះ ខេត្តព្រះវិហារ ហើយត្រូវបានយកទៅដាក់ពន្ទនាគារនៅខេត្តអូប៊ុន។ បន្ទាប់ពីទទួលពីភាគីថៃរួចមក ក្រុមគ្រូពេទ្យប្រចាំការនៅច្រកអន្តរជាតិជាំ បានពិនិត្យនិងវាស់កំដៅ ហើយបានបញ្ជូនទៅធើ្វចត្តាឡីស័ក នៅសាលាបឋមសិក្សាអន្លង់វែង៕

website_news/2021250203.txt · Last modified: 2021/02/25 11:33 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki