website_news:2021250204

ពលករខ្មែរ៧នាក់ដែលគេចវេះពីការធ្វើចត្តាឡីស័ក ត្រូវសមត្ថកិច្ចតាមខ្សែបន្ទាត់ព្រំដែន ធ្វើការឃាត់ខ្លួន

https://www.rasmeinews.com/ 24 February, 20210

ដោយ: គ្រញូង / បាត់ដំបង: កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងអន្តរាគមន៍ឈរជើងតាមខ្សែបន្ទាត់ព្រំដែន ក្នុងស្រុកសំពៅលូន ចំណុចប៉ុស្ថិ៍នគរបាលការពារព្រំដែនគោកលេខ៨១៧ (គីឡូ៩) បានឃាត់ពលករខ្មែរឆ្លងដែនមកពីប្រទេសថៃចំនួន៧នាក់ (ស្រី២នាក់រួមទាំងក្មេងប្រុសម្នាក់ផង) ស្ថិតនៅភូមិរស្មី ឃុំជ្រៃសីម៉ា ស្រុកសំពៅលូន ដែលគេចវេះមិនព្រមចូលធ្វើចត្តាឡីស័ក ហើយដឹកតាមរថយន្តយកមកកាន់មណ្ឌលចត្តាឡីស័ក ស្រុកសំពៅលូន។

កម្លាំងប៉ុស្ថិ៍នគរបាលការពារព្រំដែនគោកលេខ៨១៧ (គីឡូ៩) បានឲ្យដឹងថា ការឃាត់ខ្លួនពលករខ្មែរឆ្លងដែនខុសច្បាប់ទាំង៧នាក់នេះ គឺដោយមានការណែនាំពីសំណាក់រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំខេត្ត ស្រុកដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ចូលទៅក្នុងសហគមន៍។ ពលករទាំង៧នាក់ ត្រូវសមត្ថកិច្ចចម្រុះដឹកតាមរថយន្តតូយ៉ូតា១បាំង ដើម្បីបញ្ជូនទៅមណ្ឌលចត្តាឡីស័កស្រុកសំពៅលូន៕

website_news/2021250204.txt · Last modified: 2021/02/25 11:35 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki