website_news:2021250205

លោកឧត្តមសេនីយ៍ រ៉ែម វីរៈ បន្តចុះពិនិត្យកងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ ក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ ឈរជើងការពារនៅតាមព្រំដែន

http://cambodiapolice.com/policekh/ 12:05 pm 24 កុម្ភះ 2021

បន្ទាយមានជ័យ ៖ នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការស្តីទី បានបន្តចុះពិនិត្យ និងសួរសុខទុក្ខកងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ សហការជាមួយកងកម្លាំងយោធាក្នុងប្រតិបត្តិការទប់ស្កាត់ ការលួចឆ្លងដែន និងបង្ក្រាបមេខ្សល់ និងអ្នកនាំផ្លូវឆ្លងដែនដោយមិនស្របច្បាប់ តាមបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ ក្នុងដំណើរការចុះពិនិត្យនោះដែរ លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ បានជំរុញដល់កងកម្លាំងទាំង០២ប្រភេទ គឺនគរបាល និងយោធា ត្រូវបង្កើនការយកចិត្តទុកដាក់ ចំពោះការលួចឆ្លងដែន ចេញ-ចូល របស់ប្រជាពលរដ្ឋទៅប្រទេសថៃ ។ ជាងនេះទៀតសោត ត្រូវស្រាវជ្រាវចំពោះមេខ្សល់ ឬអ្នកនាំផ្លូវឆ្លងដែន ១/-គឺអ្នកមេខ្សល់ឬអ្នកនាំផ្លូវប្រជាជនឆ្លងដែនទៅប្រទេសថៃ, ២/-គឺមេខ្សល់ឬអ្នកនាំផ្លូវប្រជាជនមកពីថៃចូលខ្មែរគេចវះពីសមត្ថកិច្ចរួចផុតពីការធ្វើចត្តាឡៃស័ក ។ លោកឧត្តមសេនីយ៍ស្នងការស្តីទី បានបញ្ជាក់ចំពោះមេខ្សល់ ឬអ្នកនាំផ្លូវ ឃាត់ខ្លួនបានមិនត្រូវមានការលើកលែងនោះឡើយ ត្រូវ បបញ្ជូននខ្លួនទៅការិយាល័យជំនាញរៀបចំសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ។

នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះដែរ មុខសញ្ញានាំផ្លូវឆ្លងដែនមិនស្របច្បាប់ម្នាក់ ឈ្មោះ នូន ទុំ ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងប្រជាពលរដ្ឋប្រុស ស្រីចំនួន០៧នាក់ ក្នុងនោះក្មេងស្រី០១នាក់ មកក្រុងប៉ោយប៉ែត ដែលមានបំណងចូលទៅប្រទេសថៃ លក់អីវ៉ាន់នៅផ្សាររុងគ្លឿ ត្រូវបានចាញ់បោកមេខ្សល់គេយក០១នាក់៣ពាន់បាត ត្រូវបានកម្លាំងនគរបាលវរ៨១៥និងកម្លាំងយោធា ប្រចាំការនៅប៉ុស្តិ៍ការពារព្រំដែនសង្កែ សហការជាមួយសមត្ថកិច្ចថៃ ធ្វើការឃាត់ខ្លួន មកសួរនាំប៉ុស្តិ៍សង្កែ ។ ទន្ទឹមនោះផងដែរ ក៏មានប្រជាពលរដ្ឋខ្មែរវិលត្រឡប់មកពីប្រទេសថៃចូលតាមច្រករបៀងប៉ុស្តិ៍ចំបក់ ឃុំបឹងបេង សរុបចំនួន២៩នាក់ ស្រី១១នាក់ និងកុមារ០២នាក់ បានធ្វើការត្រួតពិនិត្យសុខភាពដោយមានគ្រូពេទ្យ សហការជាមួយកម្លាំងនគរបាលនៅប្រចាំការទីនោះ ។

នាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការស្តីទី ក៏បានអរគុណចំពោះកិច្ចសហការរបស់សមត្ថកិច្ចថៃ ក្នុងការចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ពិសេសគឺទប់ស្កាត់ប្រជាពលរដ្ឋរងគ្រោះដោយសារចាញ់បោកមេខ្សល់ឆ្លងដែនដោយខុសច្បាប់ទាំងចូលទៅថៃ និងត្រឡប់មកខ្មែរ និង សុំឲ្យជួយសហការក្នុងស្រាវជ្រាវរកមេខ្សល់ដែលកំពុងស្នាក់នៅទឹកដីថៃ ធ្វើសកម្មភាពអូសទាញប្រជាពលរដ្ឋខ្មែរឆ្លងដែនដោយមិនស្របច្បាប់នេះ ៕

website_news/2021250205.txt · Last modified: 2021/02/25 11:39 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki