website_news:2021250301

ប្រជាពលរដ្ឋខ្មែរត្រលប់ពីប្រទេសថៃតាមច្រកភូមិសាស្ត្រខេត្តបន្ទាយមានជ័យ មានចំនួន៣០,០៧៦នាក់

https://kohsantepheapdaily.com.kh/ Banteay Meanchey ២៣ ខែ មីនា ឆ្នាំ ២០២១ ម៉ោង ១៩:៣៩

ខេត្តបន្ទាយមានជ័យ ៖ ប្រត្តិការកូវីដ-១៩ ដែលប្រជាពលរដ្ឋខ្មែរត្រលប់ពីប្រទេសថៃចូលមកកម្ពុជាវិញតាមច្រកភូមិសាស្ត្រខេត្តបន្ទាយមានជ័យ មានចំនួន៣០,០៧៦នាក់ រហូតដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១។ ដោយយោងតាមរបាយការណ៍មន្ទីសុខាភិបាលខេត្តបន្ទាយមានជ័យក្នុងឱកាសប្រត្តិការកូវីដ-១៩ រហូតដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋខ្មែរត្រលប់ពីប្រទេសថៃចូលមកម្ពុជាវិញតាមច្រកភូមិសាស្ត្រខេត្តបន្ទាយមានជ័យមានចំនួន៣០,០៧៦នាក់ ស្រី១៣,៤៦០នាក់។ ក្នុងនោះអ្នកដែលត្រូវបានយកសំណាកទៅវិភាគវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា មានចំនួន២៩,៤៨៨នាក់ ស្រី១៣,០៦៤នាក់ ប្រជាពលរដ្ឋត្រូវបានបញ្ជូនចេញតាមដាក់តាមមណ្ឌលស្រុកកំណើតមានចំនួន២៧,៣០៦នាក់ ស្រី១២,២២២នាក់ ប្រជាពលរដ្ឋដែលបានធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃមានចំនួន២០,៥៨៣នាក់ ស្រី៩,៤១៦នាក់ ហើយប្រជាពលរដ្ឋពលដែលកំពុងធ្វើចត្តាឡីស័កមានចំនួន២,៧៧០នាក់ ស្រី១,២៣៨នាក់។

របាយការណ៍រដ្ឋបាលស្រុកអូរជ្រៅរហូតដល់ល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ប្រជាពលរដ្ឋដែលត្រលប់ពីប្រទេសថៃចូលមកកម្ពុជាវិញតាមច្រកអូរបីជាន់ស្រុកអូរជ្រៅមានចំនួន២៨៧នាក់ ស្រី១៣៣នាក់ បើប្រៀបធៀបកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នេះមានចំនួន២៩៤នាក់ ស្រី១១៨នាក់។ ប្រជាពលរដ្ឋដែលត្រលប់ពីប្រទេសថៃចូលមកកម្ពុជាតាមច្រកអូរបីជាន់ចំនួន២៨៧នាក់ មានប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ៧៦នាក់ ខេត្តបាត់ដំបង២៧នាក់ ខេត្តកំពង់ចាម៧នាក់ ខេត្តកំពង់ឆ្នាំង៣នាក់ ខេត្តកំពង់ស្ពឺ១៤នាក់ ខេត្តកំពង់ធំ២០នាក់ ខេត្តកណ្តាល១នាក់ ខេត្តព្រះវិហារ១នាក់ ខេត្តព្រៃវែង២១នាក់ ខេត្តពោធិ៍២១នាក់ ខេត្តរតនគីរី១នាក់ ខេត្តសៀមរាប៥៩នាក់ ខេត្តព្រះសីហនុ១នាក់ ខេត្តស្ទឹងត្រែង១នាក់ ខេត្តតាកែវ៤នាក់ ខេត្តឧត្តរមានជ័យ២នាក់ ខេត្តប៉ៃលិន២នាក់ ខេត្តត្បូងឃ្មុំ៤នាក់៕ ដោយ ៖ ប៊ុន ធឿន

website_news/2021250301.txt · Last modified: 2021/03/25 12:08 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki