website_news:2021250305

អាជ្ញាធរបញ្ជូនពលរដ្ឋចូលពីថៃចំនួន៤នាក់ទៅមណ្ឌលចត្តាឡីស័ក

http://ppt-news.net/ ចេញផ្សាយ ថ្ងៃទី 23/03/2021

ខេត្តបាត់ដំបង ៖ តាមការណែនាំ របស់លោកឧត្តមសេនីយ៍ទោ សាតគឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ពៅ ថាវុធ ស្នងការរងទទួលការងារវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៧ លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៧ កាលពីម្សិលមិញ បានចាត់តាំងកម្លាំងប៉ុស្តិ៍នគរបាលព្រំដែនគីឡូ៩ សហការជាមួយ កម្លាំងយោធាវរសេនាតូច៥៣៣, កម្លាំងសឹករងស្រុកសំពៅលូន ទៅទទួលប្រជាពលរដ្ឋត្រឡប់មកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញ ចំនួន ៤ នាក់ , ស្រី ១ នាក់ ក្នុងនោះ ក្មេងប្រុស១ នាក់ និងក្មេងស្រី ១ នាក់ ពីចំណុចភូមិគីឡូ៩ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង និងនៅចំណុចភូមិរស្មី ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ចំនួន ១ នាក់ សរុបទាំងពីរទីតាំង ៥នាក់ ស្រី១នាក់ ។ បន្ទាប់ពីធ្វើការសាកសួររួចក៏ធ្វើការអប់រំណែនាំ ហើយកម្លាំងយើងបានប្រគល់ពួកគាត់ឲ្យទៅក្រុមគ្រូពេទ្យដើម្បីទទួលយកទៅកាន់មណ្ឌលចត្តាឡីស័កនៅអនុវិទ្យាល័យកូនភ្នំ៣២តាមការណែនាំរបស់ក្រសួងសុខាភិបាល៕

website_news/2021250305.txt · Last modified: 2021/03/25 12:15 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki