website_news:2021250506

វរសេនាតូចនគរបាលការពាព្រំដែនគោកលេខ៨១៧ ទប់ស្កាត់ករណីលួចឆ្លងដែនខុសច្បាប់ ឃាត់ខ្លួនមេខ្យល់១នាក់ និងពលរដ្ឋ៩នាក់

http://cambodiapolice.com/policekh/ 9:14 am 23 ឧសភា 2021

ខេត្តបាត់ដំបង ៖ តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ស្តីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន ព្រមទាំងមេខ្យល់នាំពលករចេញ- ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ។ ជាក់ស្តែង លោកវរសេនីយ៍ឯក ពៅ ថាវុធ ស្នងការរងទទួលការងារវរសេនាតូចនគរបាលការពាព្រំដែនគោកលេខ៨១៧ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ប្រាក់ សាយ ជាមេបញ្ជាការ នៅវេលាម៉ោង ២និង១០នាទីព្រឹកថ្ងៃសៅរ៍ ១១កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១កម្លាំងប៉ុស្តិ៍នគរបាលព្រំដែនគីឡូ១៣ ចំណុះឲ្យវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ ដឹកនាំដោយលោកអនុសេនីយ៍ទោ ម៉ឹង ម៉េត នាយប៉ុស្តិ៍ស្តីទី សហការជាមួយកម្លាំងយោធាផ្នែកសឹករងស្រុកសំពៅលូន ដឹកនាំដោយលោកវរសេនីយ៍ត្រី ឈឹម សំណាង មេបញ្ជាកាផ្នែកសឹករង និងកម្លាំងយោធាវសេនាតូច៥៣៣ ដឹកនាំដោយលោកអនុសេនីយ៍ឯក ឯក អាំផន មេបញ្ជាការ-គ បានធ្វើសកម្មភាពទប់ស្កាត់ប្រជាពលរដ្ឋបម្រុងលួចឆ្លងដែនចូលទឹកដីថៃត្រង់ចំណុចនៃភូមិសាស្ត្រភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ចំនួន៩នាក់ , ស្រី៣នាក់ (ក្មេងប្រុសចំនួន២នាក់ និងក្មេងស្រី១នាក់) និងឃាត់មុខសញ្ញានាំមនុស្សឆ្លងដែនដែន(មេខ្យល់) ម្នាក់ឈ្មោះ ថាង ភៀច ភេទស្រី អាយុ៣៩ឆ្នាំ មានទីលំនៅ ផ្ទះលេខ៤៤៩ ក្រុមទី១២ ភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ។ បន្ទាប់ពីធ្វើការសាកសួរ និងកត់ឈ្មោះ ព្រមទាំងអប់រំណែនាំរួច កម្លាំងបានប្រគល់បងប្អូនទាំងអស់ឲ្យទៅកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូនចាត់ការតាមច្បាប់បន្ត ៕

website_news/2021250506.txt · Last modified: 2021/05/26 11:34 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki