website_news:2021250508

បញ្ជូនមេខ្យល់ម្នាក់ ទៅតុលាការខេត្ត ករណីនាំពលករឆ្លងដែន ទៅប្រទេថៃ

http://www.arey-news.com/ (ថ្ងៃទី 22 May 2021 ម៉ោង 4:08 pm)

បាត់ដំបងៈ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ នេះ បញ្ជូនមេខ្យល់ម្នាក់ ទៅតុលាការខេត្ត ដើម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធករណីនាំពលករខ្មែរ ចំនួន ៩ នាក់ ( ស្រី៤នាក់) ឆ្លងដែនខុសច្បាប់ ទៅប្រទេថៃ ក្រោយពេល កម្លាំងសមត្ថកិច្ចចំរុះ ក្នុងនោះមាន កម្លាំងយោធាផ្នែកសឹករង ស្រុកសំពៅលូន កម្លាំងយោធា វរ:សេនាតូច៥៣៣ បានឃាត់ខ្លួនបាន នៅវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ។ មេខ្យល់មានឈ្មោះ ថាង ភៀច ភេទស្រី អាយុ ៣៩ ឆ្នាំ នៅផ្ទះលេខ៤៤៩ ក្រុមទី១២ ភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន បាននាំពលករខ្មែរ លួចឆ្លងដែនខុសច្បាប់ ចូលក្នុងទឹកដីថៃ ត្រង់ចំណុចភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។ សមត្ថកិច្ចជំនាញ បានបញ្ជូនមេខ្យល់ ទៅតុលាការ ចាត់ការតាមច្បាប់។ ចំណែកពលករទាំង ៩ នាក់ សមត្ថកិច្ច បានណែនាំ អប់រំហើយបញ្ជូនទៅធ្វើចត្តាឡឺស័ក ចំនួន ១៤ ថ្ងៃជាមុនសិន ទើបអនុញ្ញាតឲ្យវិលត្រឡប់ ទៅលំនៅដ្ឋាននៅវិញ៕

website_news/2021250508.txt · Last modified: 2021/05/26 11:38 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki