website_news:2021250603

កម្លាំងនគរបាល សហការជាមួយកម្លាំងយោធា ទប់ស្កាត់ប្រជាពលរដ្ឋបំរុងលួចឆ្លងដែនចូលទឹកដីថៃ និងទទួលប្រជាពលរដ្ឋត្រឡប់ចូលប្រទេសកម្ពុជាវិញ ក្នុងភូមិសាស្រ្តស្រុកសំពៅលូន

http://cambodiapolice.com/policekh/ 9:04 am 24 មិថុនា 2021

ខេត្តបាត់ដំបង ៖ នៅថ្ងៃពុធ ១៤កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ជាប្រចាំ ស្តីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ លោកវរសេនីយ៍ឯក ពៅ ថាវុធ ស្នងការរង ទទួលការងារវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨ ១៧ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨ ១៧ បានចាត់តាំងកម្លាំងនគរបាលប៉ុស្តិ៍ព្រំដែន សហការជាមួយកម្លាំងយោធា ចេញល្បាតតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តប៉ុស្តិ៍គ្រប់គ្រងក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ព្រមទាំងបានធ្វើសកម្មភាពទប់ស្កាត់ប្រជាពលរដ្ឋបំរុងលួចឆ្លងដែនចូលទឹកដីថៃ និងទទួលប្រជាពលរដ្ឋដែលវិលត្រឡប់មកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញ សរុបចំនួន ១៦នាក់ (ស្រី៤នាក់) ក្នុងនោះក្មេង ០៥នាក់ មានដូចខាងក្រោម ៖

-ប្រជាពលរដ្ឋបំរុងលួចឆ្លងដែនចូលទឹកដីថៃចំនួន ០២នាក់ប្រុស ត្រង់ចំណុចនៃភូមិសាស្ត្រភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ។

-ទទួលប្រជាពលរដ្ឋដែលវិលត្រឡប់មកពីប្រទេសថៃចំនួន ០៦នាក់ ស្រី ០២នាក់ ក្នុងនោះក្មេង ០២នាក់ ត្រង់ចំណុចនៃភូមិសាស្ត្រភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ។

-ទទួលប្រជាពលរដ្ឋដែលវិលត្រឡប់មកពីប្រទេសថៃចំនួន ០៣នាក់ ក្នុងនោះក្មេង ០២នាក់ ត្រង់ចំណុចនៃភូមិសាស្ត្រភូមិគីឡូ៩ ឃុំជ្រៃសីមា ស្រុកសំពៅលូន ។

-ទទួលប្រជាពលរដ្ឋដែលវិលត្រឡប់មកពីប្រទេសថៃ ចំនួន ០៥នាក់ ស្រី ០២នាក់ ក្នុងនោះក្មេង ០១នាក់ ត្រង់ចំណុចនៃភូមិសាស្ត្រភូមិរស្មី ឃុំជ្រៃសីមា ស្រុកសំពៅលូន ។

បន្ទាប់ពីធ្វើការសាកសួរ កត់ឈ្មោះ និងធ្វើការអប់រំណែនាំរួច កម្លាំងបានប្រគល់ពួកគាត់ឲ្យទៅក្រុមគ្រូពេទ្យ ដើម្បីទទួលយកទៅកាន់មណ្ឌលចត្តាឡីស័កអនុវិទ្យាល័យកូនភ្នំ៣២ តាមរថយន្តយោធា ៕

website_news/2021250603.txt · Last modified: 2021/06/25 11:49 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki