website_news:2021250802

ពលករខ្មែរ ដែលត្រឡប់ពីប្រទេសថៃ តាមខេត្តបន្ទាយមានជ័យ ១ថ្ងៃ ៣០០នាក់ រកឃើញឆ្លងកូវីដ ២៧នាក់

https://kohsantepheapdaily.com.kh/ Banteay Meanchey ២៣ ខែ សីហា ឆ្នាំ ២០២១ ម៉ោង ២៣:៤១

បន្ទាយមានជ័យ៖ ពលករខ្មែរ ដែលត្រឡប់ពីប្រទេសថៃ ចូលមកកម្ពុជា តាមច្រកភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ១ថ្ងៃ មានចំនួនប្រមាណ ៣០០នាក់ ក្នុងនោះ អ្នកវិជ្ជមានកូវីដ.១៩ មានចំនួន ២៧នាក់ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១។

លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ បានប្រាប់ថា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ពលករខ្មែរត្រឡប់ពីប្រទេសថៃ ចូលមកកម្ពុជា តាមច្រកព្រំដែន ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ មានចំនួន ៣០០នាក់ ក្នុងមានស្ត្រី ១២៥នាក់ ហើយត្រូវបានរកឃើញអ្នកវិជ្ជមានកូវីដ.១៩ ចំនួន ២៧នាក់ (ស្ត្រី ១៣នាក់)។លោកបានបញ្ជាក់ថា ខេត្តបន្ទាយមានជ័យ មានច្រកព្រំដែនចំនួន ៣កន្លែង ដែលក្រុមការងារ ទទួលពិនិត្យសុខភាព និងយកសំណាក់ពលករឆ្លងដែនពីប្រទេសថៃ រួមមាន៖ ១.ច្រកអូរបីជាន់ ស្រុកអូរជ្រៅ មានពលករ ចំនួន ១១០នាក់ ( ស្ត្រី ៤១នាក់ ) ក្នុងនោះ រកឃើញវិជ្ជមានកូវីដ.១៩ ចំនួន ១២នាក់ ( ស្ត្រី ៤នាក់ ) ២.ច្រកតំបន់ព្រំដែនបឹងត្រកួន ក្នុងស្រុកថ្មពួក មានពលករ ចំនួន ១៦៧នាក់ (ស្ត្រី ៧៦នាក់) វិជ្ជមានកូវីដ.១៩ មានចំនួន ១៥នាក់ ( ស្ត្រី ៩នាក់ ) និង៣.ច្រកបឹងបេង ក្នុងស្រុកម៉ាឡៃ មានពលករចំនួន ១៤នាក់ ( ស្ត្រី ៨នាក់)។ លោក លី សុវណ្ណារិទ្ធ បានបញ្ជាក់ថា ពលករខ្មែរ ដែលត្រឡប់ពីប្រទេសថៃ ចូលមកកម្ពុជា ត្រូវបានក្រុមការងារ ទទួល ជូនអាហារសម្រន់ ហើយពិនិត្យសុខភាព និងយកសំណាក។ អ្នកវិជ្ជមានកូវីដ ត្រូវបានបញ្ជូនទៅព្យាបាល និងអ្នកអវិជ្ជមានកូវីដ.១៩ ត្រូវបានបញ្ជូនទៅដាក់មណ្ឌលធ្វើចត្តាឡឡីស័ក ដោយដឹកជញ្ជូនតាមរថយន្តក្រសួងការពារជាតិ៕ ប៊ុន ធឿន

website_news/2021250802.txt · Last modified: 2021/08/25 11:33 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki