website_news:2021250803

ស្ដ្រីខ្មែរម្នាក់លួចផ្លោះរបងឆ្លងដែនពីថៃចូលខ្មែរ ធ្លាក់បាក់ជើងស្ដាំ

https://www.kampucheathmey.com/ ថ្ងៃអង្គារ ២៤ សីហា ២០២១ដោយ deth leng

ស្ដ្រីខ្មែរម្នាក់លួចឆ្លងដែនពីប្រទេសថៃ ចូលមកកម្ពុជា ធ្លាក់ពីលើរបងបាក់ជើងស្ដាំ ត្រូវសមត្ថកិច្ច និងក្រុមគ្រូពេទ្យ ជួយសង្គ្រោះដឹកតាមរថយន្តទៅព្យាបាលនៅមន្ទីរពេទ្យ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៧ យប់ ថ្ងៃទី ២៣ ខែសីហា ស្ថិតនៅចំណុចផ្សារ បេន ចាវ៉ាន់ នៃក្រុមផ្សាររុងក្លឿ។ លោក វរសេនីយ៍ រស់ ពិសិដ្ឋ បេបញ្ជាការរង នគរបាល ការពារព្រំដែន និងជានាយប៉ុស្តិ៍ បានឱ្យដឹងថា កម្លាំង ប៉ុស្តិ៍ព្រំដែន បឹងសាគូ វរៈ ៩១១ ចំនួន ៤ នាក់ និង កម្លាំង ទាហាន ចំនួន ៥ នាក់ បានដើរឆ្លងអូរ ព្រំដែន ទៅ ជួយប្រជាពលរដ្ឋខ្មែរម្នាក់ ធ្លាក់បាក់ ស្មងជើង ខាងស្តាំ នៅចំណុចផ្សារ បេន ចា វ៉ាន់ យកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ក្រុងប៉ោយប៉ែត។ នាយប៉ុស្តិ៍ នគរបាលបានប្រាប់ឱ្យដឹងបន្តទៀតថាពលរដ្ឋខ្មែរម្នាក់នោះមាន ឈ្មោះ ស្រី សុឃីម ភេទស្រី អាយុ ៤០ ឆ្នាំ មានទីលំនៅ ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពោលគឺនៅម្ខាងអូរ និងរបងព្រំដែន ជិតកន្លែងគ្រោះថ្នាក់ម្នាក់ម្ខាង៕

website_news/2021250803.txt · Last modified: 2021/08/25 11:35 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki