website_news:2021250805

អគ្គកុងស៊ុលកម្ពុជានៅថៃ និង ស្ថានទូតខ្មែរនៅម៉ាឡេ ដោះស្រាយការលំបាកជូនពលរដ្ឋខ្មែរ

https://swiftnewsdaily.com/ SWIFT NEWS ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១

(ភ្នំពេញ)៖ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវ ប្រទេសថៃនិងឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេស ម៉ាឡេស៊ី បានចុះជួយសម្រួល ដល់ពលករខ្មែរឱ្យត្រលប់មកវិញ និង ចែកស្បៀងជូនពលករ ជួបការលំបាក។

តាមប្រភពព័ត៌មាន ពីក្រសួងការបរទេសកម្ពុជា ឱ្យដឹងថា នៅថ្ងៃទី ២៤ សីហា ឆ្នាំ២០២១នេះ ឆ្លើយតបតាមសំណើរ របស់ប្រជាពលរដ្ឋ ដែលមានបំណងវិលត្រឡប់មកកម្ពុជាវិញ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវ ប្រទេសថៃ បានអន្តរាគមន៏ ជាមួយអាជ្ញាធរថៃ និង ជួលរថយន្តដឹកជញ្ជូនពលរដ្ឋខ្មែរ ដែលបានប្រមូលផ្តុំគ្នាមកពីតំបន់ផ្សេងៗ ក្នុងប្រទេស សរុបចំនួន ២៦៤នាក់ ទៅកម្ពុជាវិញ តាមច្រកអូរបីជាន់ ប្រគល់ជូនអាជ្ញាធរកម្ពុជា ទទួល និង ចាត់ការតាមនិតិវិធីសុខាភិបាល។

ជាមួយគ្នានេះ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី រួមជាមួយក្រុមការងារស្ថានទូត បាននាំយកអំណោយ ជាកញ្ចប់ស្បៀងអាហារ ដើម្បីចែកជូនប្រជាពលរដ្ឋ និង ពលករកម្ពុជាចំនួន ១២០ គ្រួសារ ស្ថិតនៅក្នុងតំបន់បិទខ្ទប់ (red zone) ក្នុងស្រុក Sungai Buloh រដ្ឋ Selangor ដែលកំពុងជួបការខ្វះខាតខ្លាំង ដោយពួកគាត់គ្មានការងារធ្វើច្រើនខែមកហើយ ក្នុងអំឡុងពេលម៉ាឡេស៊ី បិទប្រទេសជាលើកទី៣ ចាប់ពីខែមិថុនា ឆ្នាំ២០២១មក៕

website_news/2021250805.txt · Last modified: 2021/08/25 11:40 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki