website_news:2021251001

លោកជំទាវ ជូ ប៊ុនអេង ៖ កូវីដជាឧបសគ្គ ហើយកូវីដក៏ជាឱកាស ក្នុងការរៀបចំគ្រប់គ្រង លំហូរពលករទេសន្តរប្រវេសន៍ឡើងវិញ

https://cen.com.kh/ Posted ByPen Srey NeatOctober 22, 2021

កោះកុង ៖ លោកជំទាវ ជូ ប៊ុនអេង ថ្លែងថា “កូវីដជាឧបសគ្គ ហើយកូវីដក៏ជាឱកាសក្នុងការរៀបចំគ្រប់គ្រង លំហូរពលករទេសន្តរប្រវេសន៍ឡើងវិញ ដើម្បីរៀបចំផែនការគោលនយោបាយគ្រប់គ្រង និងផ្តល់ការគាំទ្រទៅដល់ពួកគាត់ ឱ្យកាន់តែមានភាពល្អប្រសើរ នៅតាមច្រកព្រំដែនអន្តរជាតិ និងច្រកផ្សេងៗទៀត “។ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពស់ខ្ពស់សម្តេចក្រឡាហោម ថ្លែងយ៉ាងដូច្នេះក្នុងពិធីជួបសំណេះសំណាល និងពិនិត្យស្ថានភាព នៃលំហូររបស់ពលករឆ្លងកាត់ព្រំដែន ខេត្តកោះកុង ។ ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ប្រតិភូអគ្គលេខាធិការដ្ឋាន គជបជ ដឹកនាំដោយលោកជំទាវ អនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ និងតំណាងពីក្រសួងសុខាភិបាល ទីប្រឹក្សាក្រសួង មន្រ្តីបច្ចេកទេស បានអញ្ជើញបន្តដំណើរទស្សនកិច្ចការងារ និងជួបពិភាក្សាការងារជាមួយមន្រ្តីមានសមត្ថកិច្ច នៅច្រកទ្វារអន្តរជាតិចាំយាម ខេត្តកោះកុង ។

មានការអញ្ជើញចូលរូមជាគណៈប្រតិភូ តំណាងក្រសួងសុខាភិបាល ទីប្រឹក្សាក្រសួង លោកជំទាវ អគ្គលេខាធិការ គ.ជ.ប.ជ អគ្គលេខាធិការរង អភិបាលរងខេត្ត ប្រធានច្រកព្រំដែនចាំយាម មន្រ្តីបច្ចេកទេសសុខាភិបាល និងអង្គការ IOM តំណាងធនាគារ ADB ។ គោលបំណងរបស់ប្រតិភូរាជរដ្ឋាភិបាលក្នុងដំណើរទស្សនកិច្ចនេះ គឺដើម្បីស្វែងរកធាតុចូលមួយចំនួន ដើម្បីគ្រប់គ្រងលំហូរចេញចូលតាមច្រកព្រំដែន និងអនុវត្តគោលនយោបាយគាំពារក្នុងវិស័យសុខាភិបាល របស់ពលករទេសន្តរប្រវេសន៍ ដើម្បីជាមូលដ្ឋានក្នុងការកសាងរៀបចំផែនការយុទ្ធសាស្រ្តជាតិ ក្នុងវិស័យសុខាភិបាល ៕ រក្សាសិទ្ធិដោយ ៖ កូលាប

website_news/2021251001.txt · Last modified: 2021/10/25 09:49 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki