website_news:2021251002

នគរបាលបញ្ជូនជនសង្ស័យ២នាក់ ទៅសាលសំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីនាំមនុស្សឆ្លងដែនដោយមិនស្របច្បាប់

http://cambodiapolice.com/policekh/ 10:58 am 21 តុលា 2021

បន្ទាយមានជ័យ ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីនាំមនុស្សឆ្លងដែនដោយមិនស្របច្បាប់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ដើម្បីចាត់តាមនិតិវិធី ។

លោកវរសេនីយ៍ឯក ឡាយ គឺមលួន នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឲ្យដឹងថា៖ ជនសង្ស័យទាំង០២នាក់ ៖ ១-ឈ្មោះ ឃឹន សុឃី ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិល្វា ឃុំ បឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ,២-ឈ្មោះ គីន រ៉េត ភេទប្រុស អាយុ ២២ឆ្នាំ នៅភុមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

លោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរងទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារ អនីតិជន បានបញ្ជាក់ឲ្យដឹងថា៖ នៅវេលាម៉ោង៥និង១០នាទី ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ កម្លាំងនរបាលប៉ុស្តិ៍រដ្ឋបាលឃុំបឹងបេង និងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ សហការជាមួយកម្លាំងយោធាប្រតិបត្តិការសិករងខេត្តបន្ទាយមានជ័យ បានទប់ស្កាត់ពលករបំរុងលួចឆ្លងដែន ដោយខុសច្បាប់ទៅប្រទេសថៃចំនួន១៨នាក់ ស្រី៦នាក់ និងកុមារ២នាក់ នៅចំណុចមាត់អូរព្រំដែន ក្នុងភូមិសាស្ត្រ ភូមិល្វា ឃុំបឹងបេង ក្នុងនោះចំណោមពលករទាំង១៨នាក់នោះ ក៏មានជនសង្ស័យចំនួន២នាក់ ជាអ្នកនាំផ្លូវផងដែរ គឺមានឈ្មោះ ឃឹន សុឃី និងឈ្មោះ គីន រ៉េត ។ លោកស្រីឧត្តមសេនីយ៍ស្នងការរង បានបញ្ជាក់ថា៖ តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង២នាក់ ខ្លួនធ្លាប់នាំពលរឆ្លងដែនបានចំនួន២លើក ហើយរាល់ការនាំពលករលួចឆ្លងដែននេះ ក្នុង១នាក់គេយកតម្លៃ២០០បាត។ ផ្អែកតាមចម្លើយសារភាព និងការឃាត់ខ្លួនជាក់ស្តែង ជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនិតិវិធីហើយដែរ៕

website_news/2021251002.txt · Last modified: 2021/10/25 09:52 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki