website_news:2021251006

ពលករខ្មែរចំនួន៥១នាក់ដែលឆ្លងចូលដីថៃខុសច្បាប់ត្រូវបានយោធាថៃឃាត់ខ្លួន

https://www.facebook.com/neakmeasnews/ ដោយ ជីវ័ន្ត គេហទំព័រ នាគមាស 23/10/2021

(ប្រទេសថៃខេត្តស្រះកែវ)៖ ក្រុមទាហានឈុតខ្មៅថៃក្នុងកងរយលេខ១២ សហការជាមួយតម្រួតការពារព្រំដែនថៃលេខ៤ ចាប់ខ្លួនពលករខ្មែរចំនួន៥១នាក់ ខណ:ដែលពួកគេលបឆ្លងដែនដោយខុសច្បាប់ដើម្បីចូលទឹកដីថៃរកការងារធ្វើ ។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីល្ងាច ថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២១ត្រង់ចំណុចណងម៉ាំងក្នុងភូមិ៥ឃុំណងវែងស្រុកគោកខ្យូងខេត្តស្រះកែវប្រទេសថៃ ។នៅមុនពេលឃាត់ខ្លួនគឺមានពលករខ្មែរចំនួន ៥១ នាក់បានលបឆ្លងព្រំដែនចូលទៅក្នុងទឹកដីថៃ ដោយនាំគ្នាដើរកាត់តាមព្រៃក្បែខ្សែបន្ទាត់ព្រំដែន ស្របពេលដែលកម្លាំងទាហានឈុតខ្មៅថៃ កំពុងល្បាតក៏បានស្ទាក់ចាប់ ដែលក្នុងនោះប្រុស ៣៣ នាក់និងស្រី១៨នាក់។

ក្រោយការចាប់ខ្លួនពលករខ្មែរ បានសារភាពថា ពួកគេទាំងអស់មានបំណងឆ្លងចូលទៅរកការងារធ្វើនៅក្នុងខេត្តឈុនបុរី ខេត្តណុនថ:បុរី និងទីក្រុងបាងកក ប្រទេសថៃ ដោយត្រូវចំណាយអោយមេខ្យល់ក្នុងម្នាក់ៗចាប់ពី៤.០០០បាត ដល់ ៧.០០០បាត ហើយត្រូវប្រគល់លុយមុនក្និងម្នាក់៥០០បាតសិន ប៉ុន្តែក៏ត្រូវឃាត់ខ្លួនតែម្តង ។ក្រោយពេលឃាត់ខ្លួន ក្រុមយោធាថៃបានត្រួតពិនិត្យសុខភាពពួកគេទាំងអស់ ដើម្បីការពារនៅក្នុងដំណាក់កាលនៃជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតនិងបានបញ្ជូនទៅអោយអធិការដ្ឋានតម្រួតស្រុកគោកខ្យូងដើម្បីអនុវត្តតាមនីតិវិធី ៕

website_news/2021251006.txt · Last modified: 2021/10/25 10:01 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki