website_news:2021251101

នគរបាលបាត់ដំបងបង្កើនល្បាតព្រំដែនទប់ស្កាត់ការឆ្លងដែនខុសច្បាប់

https://www.khmertimeskh.com/ ខ្មែរថាមស៍ November 24, 2021

កម្លាំងនគរបាលខេត្តបាត់ដំបង បានបង្កើនការល្បាតតាមព្រំដែន ក្នុងកិច្ចប្រឹងប្រែងទប់ស្កាត់ការកើនឡើងនៃការឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃ។ ការល្បាតត្រូវបានធ្វើឡើង ចំពេលមានសេចក្តីរាយការណ៍ថា ពលករចំណាកស្រុកបានលួចឆ្លងព្រំដែន។ ការចុះល្បាតនេះត្រូវបានបញ្ជាដោយលោកឧត្តមសេនីយ៍ទោ សាត គឹមស៊ាន ស្នងការនគរបាលខេត្ត។ សមត្ថកិច្ចបានចាត់កម្លាំងចុះល្បាតតាមគោលដៅចំនួន៥០ តាមបណ្តោយព្រំដែនក្នុងខេត្តបាត់ដំបង ដើម្បីស្ទាក់ចាប់មេខ្យល់ឲ្យបាន៕

website_news/2021251101.txt · Last modified: 2021/11/25 10:16 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki