website_news:2021251103

គណៈរដ្ឋមន្រ្តីថៃសម្រេចឲ្យបើកច្រកព្រំដែនអន្តរជាតិបានឡែម ខេត្តចន្ទបុរី ត្រូវនឹងច្រកព្រំដែនអន្តរជាតិភូមិដូង ខេត្តបាត់ដំ

https://www.facebook.com/Khmer.Channel.kh/ ទឹកចិត្ត ពលករ ឆ្លងដែន ថ្ងៃទី 24 វិច្ឆិកា 2021!

ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ គណៈរដ្ឋមន្រ្តីថៃសម្រេចឲ្យបើកច្រកព្រំដែនអន្តរជាតិបានឡែម ខេត្តចន្ទបុរី ត្រូវនឹងច្រកព្រំដែនអន្តរជាតិភូមិដូង ខេត្តបាត់ដំបង ដើម្បីនាំពលករកម្ពុជាចូលមកធ្វើការតាមរដូវកាលដោះស្រាយបញ្ហាកង្វះខាតកំលាំងពលកម្ម ចាប់ផ្តើមថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១។

លោក ប៊ុនឆប សុទ្ធម៉ៈណាត់វង្ស នាយកខុទ្ទកាល័យក្រសួងការងារ អញ្ជើញជាប្រធានដឹកនាំកិច្ចប្រជុំដើម្បីត្រៀមលក្ខណៈក្នុងការនាំពលករបរទេសចូលមកធ្វើការក្នុងស្ថានការណ៍ការរីករាតត្បាតជំងឺកូវីដ១៩ តាមប្រព័ន្ធអនឡាញ ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្តចន្ចថៈបុរីព្រមទាំងគណៈប្រតិភូ មន្ទីរការងារ សមាគមន៍ពាណិជ្ជកម្ម-ទេសចរណ៍ព្រំដែនកម្ពុជា-ថៃខេត្តចន្ទថៈបុរី ការិយាល័យអន្តោប្រវេសន៍ និងអង្គភាពផ្នែកសន្តិសុខជាតិ។ កិច្ចប្រជុំបានសម្រេចគោលនយោបាយនាំពលករកម្ពុជាចូលមកធ្វើការតាមរដូវកាលនៅក្នុងភូមិសាស្រ្តខេត្តចន្ទថៈបុរី។ ដោយឲ្យខេត្តចន្ទថៈបុរីនាំពលករពីប្រទេសកម្ពុជាចូលមកដោះស្រាយបញ្ហាកង្វះខាតកំលាំងពលកម្មបេះផ្លែមៀន ចាប់ផ្តើមអនុវត្តពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ នៅច្រកព្រំដែនអន្តរជាតិបានឡែម ខេត្តចន្ទបុរី ត្រូវនឹងច្រកព្រំដែនអន្តរជាតិភូមិដូង ខេត្តបាត់ដំបង។

ពលករដែលធ្វើដំណើរចូល ត្រូវអនុវត្តតាមវិធានការដែលក្រសួងការងារស្នើទៅមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ១៩ មានដូចជា មានលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងកូវីដ១៩គ្រប់២ដូស ឬមួយដូសក្នុងករណីចាក់វ៉ាក់សាំងកូវីដ១៩ម៉ាកចនសាន់អែនចនសាន់ និងត្រូវឆ្លងកាត់ការត្រួតពិនិត្យ RT-PCR នៅច្រកព្រំដែនមុនចូលធ្វើចត្តាឡីស័ករយៈពេល ៧ថ្ងៃ ដោយថ្លៃចំណាយផ្សេងៗនិយោជកជាអ្នកទទួលបន្ទុក។ ខេត្តចន្ទថៈបុរីបានត្រៀមលក្ខណៈរួចរាល់ហើយ ៩០% ដំណាក់កាលបន្តរង់ចាំការទំនាក់ទំនងផ្នែកឯកសារទៅកាន់ភាគីកម្ពុជា សន្និដ្ឋានថាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ នេះ នឹងអាចដំណើរការបានយ៉ាងពិតប្រាកដ។ ប្រភព: NBT News

website_news/2021251103.txt · Last modified: 2021/11/25 10:19 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki