website_news:2021260102

ក្រសួងមហាផ្ទៃ៖ ការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សបានរីកចម្រើននៅឆ្នាំ ២០២០

https://www.khmertimeskh.com/ សែន ដេវីត / Khmer Times

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (NCCT) បាននិយាយថាទោះបីមានវិបត្ដិជំងឺកូវីដ-១៩ ក៏ដោយក៏គណៈកម្មាធិការបានខិតខំយ៉ាងខ្លាំងដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សនៅកម្ពុជា។

កាលពីថ្ងៃសុក្រលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាអនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានជួបជាមួយលោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក។ លោកស្រីបាននិយាយថា ជំនួបនេះសង្កត់ធ្ងន់លើកិច្ចពិភាក្សាអំពីវឌ្ឍនភាព បញ្ហាប្រឈម និងដំណោះស្រាយក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស។ លោកស្រីបន្តថាក្រុមការងារអន្តរក្រសួងទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិបានធ្វើការរួមគ្នាដើម្បីឆ្លើយតបនឹងការជួញដូរមនុស្ស ហើយលទ្ធផល មានភាពប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។លោកស្រីបន្ថែមថា ក្រុមការងារបានធ្វើការងារជាច្រើន ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សក្នុងឆ្នាំ ២០២០ ដូចជាក្រសួងអប់រំបង្កើតសៀវភៅសិក្សាសម្រាប់បឋមសិក្សា និងមធ្យមសិក្សា ដើម្បីបណ្តុះបណ្តាលសិស្សានុសិស្សអំពីការការពារការជួញដូរមនុស្ស ក្រសួងសុខាភិបាលកំពុងបង្កើតគោលនយោបាយទាក់ទងនឹងសុខភាពពលករ ចំណាកស្រុក និងក្រសួងការងារកំពុងបង្កើតការងារជាង ២ ម៉ឺនកន្លែងសម្រាប់ពលករដែលវិលត្រឡប់មកពីប្រទេសថៃ។ លោកស្រីនិយាយថា៖ «យើងក៏ធ្វើការជាមួយអង្គការសហប្រជាជាតិផងដែរក្នុងការបង្កើតការងារសម្រាប់ពលករដែលវិលត្រឡប់មកស្រុកវិញដែលអាចដាំដំណាំដើម្បីទ្រទ្រង់ជីវភាពរបស់ពួកគេ ហើយគណៈកម្មាធិការបានធ្វើចំណាត់ការល្អនៅឆ្នាំ ២០២០ ទោះបីមានជំងឺរាតត្បាតកូវីដ-១៩ ក៏ដោយ»។

កាលពីខែធ្នូ លោកស្រីបាននិយាយថាជំងឺកូវីដ-១៩ និងការបិទព្រំដែនបណ្តាលឲ្យមានការកើនឡើងនៃការជួញដូរស្ត្រីចេញពីប្រទេសកម្ពុជា។ ពួកគេត្រូវបានជួញដូរខុសច្បាប់ដោយ មេខ្យល់ ដែលសន្យាថានិងជួយឲ្យពួកគេបានរៀបការនៅបរទេស។

ទោះជាយ៉ាងណា យោងតាមរបាយការណ៍របស់ស្ថានទូតសហរដ្ឋអាមេរិក ស្តីពីរបាយការណ៍ស្តីពីការជួញដូរមនុស្សឆ្នាំ ២០២០ នៅប្រទេសកម្ពុជា រដ្ឋាភិបាលមិនបានបំពេញតាមបទដ្ឋានអប្បបរមាសម្រាប់ការលុបបំបាត់ការជួញដូរទេ ប៉ុន្តែកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីធ្វើដូច្នោះ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះរួមមានការបន្តចោទប្រកាន់ និងផ្តន្ទាទោសអ្នកជួញដូរ ការបង្កើតផែនការសកម្មភាពថ្មីរយៈពេល ៥ ឆ្នាំដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរ ការអភិវឌ្ឍ និងការប្រើប្រាស់អត្តសញ្ញាណជនរងគ្រោះនិងបច្ចេកវិទ្យាប្រមូលទិន្នន័យថ្មីៗ៕ ប្រែសម្រួលដោយ សៀវ គួយអ៊ី

website_news/2021260102.txt · Last modified: 2021/01/26 10:39 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki