website_news:2021260203

ក្រុមការងារទទួល និងដឹកជញ្ជូនប្រជាពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ របស់រដ្ឋបាលខេត្តសៀមរាប

https://information.gov.kh/ ចេញផ្សាយ ថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០២១

សៀមរាប៖ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភ: ឆ្នាំ២០២១ នេះ បានរាយការណ៍ឱ្យដឹងថា មានប្រជាពលករខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃ គិតត្រឹមម៉ោង ០៦៖០០នាទីល្ងាច ដែលចូលមកតាមច្រកអន្តរជាតិប៉ោយប៉ែត, ច្រករបៀងអូរបីជាន់ និងច្រករបៀងម៉ាឡៃ ខេត្តបន្ទាយមានជ័យ, ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ និងច្រកដូង ស្រុកកំរៀង ខេត្តបាត់ដំបង សម្រាប់ខេត្តសៀមរាប សរុបចំនួនមក ៤៩នាក់ ស្រី ២០នាក់ ក្នុងនោះកុមារា នាក់ ១កុមារី ០០នាក់ មានដូចខាងក្រោម៖

1-សម្រាប់ច្រកអន្តរជាតិប៉ោយប៉ែត៖ ចំនួន ៣នាក់ ស្រី ១នាក់ កុមារា ០០នាក់ កុមារី ០០នាក់។

2-សម្រាប់ច្រករបៀងអូរបីជាន់៖ ចំនួន ១៥នាក់ ស្រី ៩នាក់ កុមារា ១នាក់ កុមារី ០០នាក់។

3-សម្រាប់ច្រករបៀងម៉ាឡៃ៖ ចំនួន ៣នាក់ ស្រី ០០នាក់ កុមារា ០០នាក់ កុមារី ០០នាក់។

4-សម្រាប់ច្រកអន្តរជាតិអូរស្មាច់÷ ចំនួន ២៨នាក់ ស្រី ១០នាក់ កុមារា ០០នាក់ កុមារី ០០នាក់។

5-ច្រកដូង ស្រុកកំរៀង÷ ចំនួន ០០នាក់ ស្រីចំនួន ០០នាក់ កុមារាចំនួន ០០នាក់ កុមារីចំនួន ០០នាក់។

សូមបញ្ជាក់ ពួកគាត់ទាំង ៤៩នាក់ ត្រូវបានក្រុមការងារគ្រូពេទ្យដាក់មណ្ឌលចត្តាឡីស័ក, នៅសាលារៀន និងវិទ្យាល័យនានា ក្នុងខេត្តបន្ទាយមានជ័យចំនួន ២១នាក់, ខេត្តបាត់ដំបង ចំនួន ០០នាក់ និងឧត្តរមានជ័យចំនួន ២៨នាក់ ដើម្បីធ្វើការពិនិត្យសុខភាព និងយកសំណាក់៕ មន្ទីរព័ត៌មានខេត្តសៀមរាប សម្រួលផ្សាយដោយ៖ ធូ កុសល

website_news/2021260203.txt · Last modified: 2021/02/26 11:50 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki