website_news:2021260402

នគរបាលខេត្តបាត់ដំបងជួបពិភាក្សាជាមួយយោធាថៃ រកដំណោះស្រាយពាក់ព័ន្ធករណីពលករឆ្លងដែន នៅតាមបន្ទាត់ព្រំដែន

http://cambodiapolice.com/policekh/ 2:05 pm 23 មេសា 2021

ខេត្តបាត់ដំបង ៖ ដោយបានអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ស្តីពីការពង្រឹងសន្តិសុខ តាមខ្សែបន្ទាត់ព្រំដែនអំពីពលរដ្ឋចេញ-ចូល និងមេខ្យល់នាំពលករឆ្លងដែនខុសច្បាប់ នៅព្រឹកថ្ងៃសុក្រ ១២កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២១ លោកអនុសេនីយ៍ទោ មួន លន នាយរងប៉ុស្តិ៍នគរបាលព្រំដែនភ្នំព្រឹក នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ បានដឹកនាំកម្លាំង សហការជាមួយកម្លាំងយោធាកងអនុសេនាធំទី៣, វរសេនាតូចលេខ១ ដឹកនាំដោយលោកវរសេនីយ៍ត្រី អ៊ួន សុឃឿន មេបញ្ជាការ គ៣ បានជួបពិភាក្សាជាមួយភាគីយោធាថៃកងអនុសេនាធំលេខ១៣០៣ ដឹកនាំដោយលោកអនុសេនីយ៍ឯក ភិស៊ី ប៉ាក់រ៉ាក់វ៉ាត់ស៊ុកស៊ីន មេបញ្ជាការ ត្រង់ចំណុចនិយាមកា ០២១១៤៤៧-១៤៧២៨៤៦ មាត់អូរព្រំដែន។

ក្នុងជំនួបពិភាក្សា ភាគគីថៃបានសំណូមពរសុំឲ្យកម្លាំងភាគីកម្ពុជាជួយទប់ស្កាត់ប្រជាពលរដ្ឋចូលលួចជីករ៉ែមាសក្នុងទឹកដីថៃ ។ ចំណែកកងកម្លាំងភាគីកម្ពុជាក៏បានសំណូមពរទៅខាងភាគីថៃផងដែរ បើមានប្រជាពលរដ្ឋឆ្លងដែនពីប្រទេសថៃចូលមកកម្ពុជា សូមឲ្យភាគីថៃផ្ដល់ដំណឹងឲ្យភាគីកម្ពុជា ។ ភាគីទាំងពីរបានឯកភាពលើសំណូមពរទាំង២ចំណុច និងបញ្ចប់ការពិភាក្សានៅម៉ោង១០និង១៥នាទីព្រឹកនាថ្ងៃខែឆ្នាំដដែល ៕

website_news/2021260402.txt · Last modified: 2021/04/26 11:18 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki