website_news:2021260404

ខណៈផ្កាយ២រត់ពន្ធចិនត្រូវចាប់ខ្លួនហើយ ឯមន្ត្រីយោធាការពារព្រំដែនស្រុកគិរីង់ រត់ពន្ធវៀតណាម

https://kohsantepheapdaily.com.kh/ ចែករំលែក Takéo ២៣ ខែ មេសា ឆ្នាំ ២០២១ ម៉ោង ១១:៣៨

ខេត្តតាកែវ ៖ កាលពីពេលថ្មីៗនេះ មន្ត្រីយោធាពាក់ផ្កាយ២ម្នាក់ រួមទាំងបក្សពួកត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងករណីរត់ពន្ធជនជាតិចិនចំនួន ២៨នាក់ ចេញពីរាជធានីភ្នំពេញទៅកាន់ខេត្តស្វាយរៀង។ ងាកមកមើលករណី មន្ត្រីយោធាច្រកព្រំដែនស្រុកគិរីវង់ម្នាក់ដែលគេដឹងថា គឺជាមេខ្យល់នុងការរត់ពន្ធមនុស្សជាជនជាតិវៀតណាមចូលមកកម្ពុជាវិញ គេនៅមិនទាន់ឃើញថ្នាក់លើចាត់វិធានការនៅឡើយទេ។

គួររំលឹកដែរថា កាលពីថ្ងៃទី១ មីនា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សចំនួន៥នាក់ ដោយក្នុងនោះមានជនជាតិវៀតណាមចំនួន២នាក់ ដែលបានលួចឆ្លងព្រំដែនចូលមកប្រទេសកម្ពុជាដោយខុសច្បាប់ស្របពេលដែលជំងឺកូវីដ១៩ កំពុងឆ្លងរាលដាលពេញពិភពលោកនោះ។ នៅក្នុងរបាយការណ៍របស់សមត្ថកិច្ច ជនជាតិវៀតណាមនោះបាននិយាយថា ពួកគេចូលមកប្រទេសកម្ពុជាតាមចន្លោះបង្គោលព្រំដែនលេស២៧២ និង២៧៣ ព្រំប្រទល់ប៉ុស្ដ៏កំណប់ស្រុកគីរីវង់ ហើយចូលតាមឃុំព្រៃយុថ្កា ស្រុកកោះអណ្ដែត ទើបបន្តមកតាមឃុំគោគពោធ៏ ស្រុកបុរីជលសារ ដោយមានមានការរៀបចំដឹកតាមម៉ូតូឆ្លងព្រំដែន ហើយមានអ្នកចាំទទួលដាក់រថយន្ដឡើងមកភ្នំពេញ។ ជនជាតិវៀតណាមនោះបាននិយាយចំៗថា ការចូលមកកម្ពុជាបាននេះ គឺមានការធានារៀបចំពីសំណាក់លោក គង់ រក្សា ដែលជាមន្ត្រីយោធាការពារព្រំដែនលេខ៣០១ ៕

website_news/2021260404.txt · Last modified: 2021/04/26 11:21 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki