website_news:2021260405

ឃាត់ខ្លួនជនជាតិខ្មែរ០១នាក់ ករណីដឹកជញ្ជូនជនជាតិថៃ០៥នាក់ ចូលមកទឹកដីខ្មែរ

http://cambodiapolice.com/policekh/ 9:18 am 23 មេសា 2021

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលប៉ុស្តិ៍ការពារព្រំដែនគោកសិលាខ្មែរចំនួន០៩នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ប៉ាក់ សារ៉ាត់ នាយប៉ុស្តីការពារព្រំដែនសិលាខ្មែរ នៃវរសេនាតូចការបារព្រំដេនគោកលេខ៩១១ នៅវេលាម៉ោង០៤និង៤០នាទីព្រឺកថ្ងៃទី២៣ខេមេសា ឆ្នាំ២០២១ បានធ្វើការឃាត់រថយន្ត០១គ្រឿងម៉ាកនីសាន់ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កំពង់ឆ្នាំង 2A-0130 លើកំណាត់ផ្លូវជាតិលេខ៥៨ ចំណុចប៉ុស្តិ៍ត្រួតពិនិត្យនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ រកឃើញមានដឹកជនជាតិថៃចំនួន០៥នាក់ ស្រី០១នាក់ ឆ្លងដែនចូលមកទឹកដីខ្មែរដោយខុសច្បាប់ ។ លោកវរសេនីយ៍ឯក សូ ចាន់ណារី មេបញ្ជាការវរសេនាតូចការពារព្រំដឍេនគោកលេខ៩១១ បានឲ្យដឹងថា៖ ម្ចាស់រថយន្តឈ្មោះ សោភ័ណ្ឌ សវត្ស ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ចំណែកជនជាតិថៃទាំង០៥នាក់ មាន៖១-ឈ្មោះ អាំថាក់ ឆៃ ភេទប្រុស អាយុ២១ឆ្នាំ ។ ២-ឈ្មោះ វិផា ផន ភេទស្រី អាយុ២២ឆ្នាំ ។ ៣-ឈ្មោះ អ៊ឹម អាំម៉ាលីម ភេទប្រុស អាយុ២១ឆ្នាំ ។ ៤-ឈ្មោះ ម៉ា លុត ភេទប្រុស អាយុ២១ឆ្នាំ ។ ៥-ឈ្មោះចឹក ទូឡុង ភេទប្រុស អាយុ២២ឆ្នាំ នៅប្រទេសថៃ ។ បើតាមចម្លើយសារភាពរបស់ជនជាតិថៃ ថាមិនស្គាល់មេខ្យល់នាំចេញនិងមិនស្គាល់ច្រក់ចេញនោះដែរ ។

លោកមេបញ្ជាការបានបញ្ជាក់ថា៖ បច្ចុប្បន្ន អ្នកបើកបររថយន្ត០១នាក់ និងជនជាតិថៃទាំង០៥នាក់នេះ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍សិលាខ្មែរ បានធ្វើការប្រល់ទៅនគរបាលនៃអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ដើម្បីធ្វើការសាកសួរ និងរៀបចំសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់បន្ត ៕

website_news/2021260405.txt · Last modified: 2021/04/26 11:23 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki