website_news:2021260407

នគរបាលអន្តោប្រវេសន៍៖ អ្នករត់ពន្ធមនុស្សឆ្លងដែនមិនអាចរួចផុតសំណាញ់ច្បាប់

https://www.kampucheathmey.com/ ថ្ងៃសុក្រ ២៣ មេសា ២០២១ ដោយ Sorn Phanith

នគរបាលប៉ុស្តិ៍អន្តោប្រវេសន៍ប្រចាំនៅតំបន់ព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង ថ្លែងថា បុគ្គលដែលព្យាយាមលួចលាក់នាំមនុស្សឆ្លងដែនខុសច្បាប់ គឺមិនអាចរួចផុតពីការតាមដានបង្ក្រាប និងសំណាញ់ច្បាប់ឡើយ។

ក្រុមមន្ត្រីនគរបាលអន្តោប្រវេសន៍ប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិចាំយាម គូសបញ្ជាក់នៅថ្ងៃទី២៣ ខែមេសាថា កម្លាំងសមត្ថកិច្ចរបស់លោកបាននឹងកំពុងផ្តោតយកចិត្តទុកដាក់ខ្ពស់លើវិធានការត្រួតពិនិត្យរថយន្តគ្រប់ប្រភេទ និងបុគ្គលដែលគេចវេះមិនធ្វើចត្តាឡីស័ក ដែលចេញចូលឆ្លងដែនតាមច្រកព្រំដែន។ ព្រោះកន្លងទៅតែងមានបុគ្គលមួយចំនួនបំពានបម្រាបយ៉ាងផ្គើន។ បើតាមសមត្ថកិច្ចជំនាញដដែល អះអាងថា ឈរលើបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ច្បាប់អន្តោប្រវេសន៍ តួនាទីភារកិច្ច ដែលមានចែងក្នុងអនុក្រឹត្យលេខ៦៤ អនក្រ បក ។អនុក្រឹត្យលេខ១២៣អនក្រ បកស្ដីពីបែបបទសម្រាប់អនុវត្តចំពោះការអនុញ្ញាតឲ្យជនបរទេសមិនមែនអន្តោប្រវេសន្តចេញចូលនិងស្នាក់អាស្រ័យនៅក៏ដូចជាលិខិតបទដ្ឋានផ្សេងៗមួយចំនួនទៀតជាពិសេសការណែនាំរបស់រាជរដ្ឋាភិបាលក៏ដូចក្រសួងសុខាភិបាលក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

តំណាងនគរបាលអន្តោប្រវេសន៍ ប្រាប់ទៀតថា ដំណើរអនុវត្តចំណាត់ដ៏មុតស្រួចនេះ ពុំមែនទើបតែធ្វើនៅពេលនេះទេ គឺអនុវត្តតាំងតែពីការផ្ទុះឡើងនៃជំងឺកូវីដ១៩មកម្ល៉េះ ដោយពង្រឹងលើការត្រួតពិនិត្យឆែកឆេររាល់រថយន្តចេញចូលមកកម្ពុជាតាមច្រកទ្វារព្រំដែន និងភូមិសាស្ត្រគ្រប់គ្រងល្បាត២៤ម៉ោងលើ២៤ម៉ោង ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសរត់ពន្ធមនុស្សខុសច្បាប់ ព្រមទាំងការគេចវេះមិនធ្វើចត្តាឡីស័កយកមកផ្តន្ទាទោសតាមច្បាប់ជាធរមានពុំអាចរួចខ្លួននោះទេ។ ក្រៅពីទប់ស្កាត់ និងតាមដានបង្ក្រាបមុខសញ្ញាលួចលាក់ដឹកជញ្ចូនមនុស្សខុសច្បាប់ឆ្លងព្រំដែន សមត្ថកិច្ច និងមន្ត្រីនៅច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ក៏ចូលរួមគាំទ្រអនុវត្តវិធានការអនាម័យសុខភាពតាមការណែនាំក្រសួងសុខាភិបាលយ៉ាងខ្ជាប់ខ្ជួន ក្នុងគោលដៅចូលរួមការពារទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩។

ចាប់ពីថ្ងៃទី២៣ ខែមីនា ២០២០ ដល់ថ្ងៃទី២៣ ខែមីនា ២០២១ អាជ្ញាធរថៃ បានចាប់បញ្ជូនពលករខ្មែរមកកម្ពុជាតាមច្រកព្រំដែនចាំយាមប្រមាណ៨៦លើក មនុស្ស២៧៦នាក់ ស្រី៧៤ និងកុមារ១៥នាក់។ ក្នុងនោះសមត្ថកិច្ចល្បាតចាប់បានចំនួន៥៤លើក មនុស្ស១៥៣នាក់ស្រី៤១ និងកុមារ១២នាក់។ កាលពីថ្ងៃទី១៥ ខែមេសា ២០២១ថ្មីៗនេះ នគរបាលប៉ុស្តិ៍អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ស្រុកមណ្ឌលសីមា ខេត្តកោះកុង ឃាត់ខ្លួនមេខ្យល់ម្នាក់ដែលជាជនជាតិខ្មែរ ដែលបានព្យាយាមលួចលាក់ដឹកជញ្ចូនពលករខុសច្បាប់ពីខេត្តត្រាត ប្រទេសថៃកាន់ខេត្តកោះកុង តាមរយៈធុនតូច១គ្រឿង ស្លាកលេខថ ៧៩៧៩ ពណ៍ប្រផះ។ សព្វថ្ងៃជនសង្ស័យ ក៏កំពុងឃុំខ្លួននៅក្នុងពន្ធនាគារហើយដែរ។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ ចាប់តាំងពីផ្ទុះជំងឺកូវីដក្នុងសហគមន៍មក លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង និងអាជ្ញាធរសមត្ថកិច្ច បានផ្តោតការយកចិត្តទុកដាក់ខ្ពស់តបការណែនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដាក់ផែនការចុះល្បាត និងបង្ក្រាបចំពោះមេខ្យល់ដែលលួចលាក់ដឹកជញ្ចូនពលករឆ្លងដែនខុសច្បាប់ពីប្រទេសថៃបានប្រមាណ១៨នាក់ហើយ មិនថាតែផ្លូវគោក ឬផ្លូវទឹកឡើយ៕ អត្តបទ៖ សិរីវឌ្ឍនៈ

website_news/2021260407.txt · Last modified: 2021/04/26 11:27 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki