website_news:2021260502

កម្លាំងប៉ុស្តិ៍នគរបាលព្រំដែនភ្នំព្រឹក សហការជាមួយកម្លាំងយោធា ចុះចេញល្បាតតាម ខ្សែបន្ទាត់ព្រំដែន

http://cambodiapolice.com/policekh/ 6:36 pm 24 ឧសភា 2021

ខេត្តបាត់ដំបង ៖ នៅថ្ងៃចន្ទ ១៣កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ តាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ស្តីពីការ ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា_ថៃ លោកវរសេនីយ៍ឯក ពៅ ថាវុធ ស្នងការរងទទួលការងារវរសេនាតូចនគរបាលការពាព្រំដែនគោកលេខ ៨ ១៧ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨ ១៧ បានចាត់តាំងកម្លាំងប៉ុស្តិ៍នគរបាលព្រំដែនភ្នំព្រឹក ចំណុះឲ្យវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨ ១៧ ដឹកនាំដោយលោកអនុសេនីយ៍ទោ មួន លន(នាយរងប៉ុស្តិ៍)សហការជាមួយកម្លាំងយោធាកងអនុសេនាធំទី៣,វរសេនាតូចលេខ១ ដឹកនាំដោយលោកវរសេនីយ៍ត្រី អ៊ួន-សុខឿន (មេបញ្ជាការ គ) បានចេញល្បាតតាមខ្សែបន្ទាត់ព្រំដែនចាប់ពីចំណុចនិយាមកា០២១៣៩២៩_១៤៧១៨៥២ ទៅចាប់ដៃជាមួយកម្លាំងប៉ុស្តិ៍ព្រំដែនចំការស្រូវត្រង់ចំណុចនិយាមកា ០២១៣៧១៧_១៤៧៤៧៥២ ដឹកនាំដោយអនុសេនីយ៍ឯក មី សុខា (មន្ត្រីប៉ុស្តិ៍) ក្នុងភូមិសាស្រ្តស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ៕

website_news/2021260502.txt · Last modified: 2021/05/26 11:45 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki