website_news:2021260504

ពលករខ្មែរ ដែលត្រឡប់ពីប្រទេសថៃ តាមច្រកភូមិសាស្ត្រ ស្រុកម៉ាឡៃ និងច្រកអូរបីជាន់ ស្រុកអូរជ្រៅ ក្នុង១ថ្ងៃ ជិត ១០០នាក់

https://kohsantepheapdaily.com.kh/ Banteay Meanchey ២៤ ខែ ឧសភា ឆ្នាំ ២០២១ ម៉ោង ២០:២០

បន្ទាយមានជ័យ៖ ពលករខ្មែរ ដែលត្រឡប់ពីប្រទេសថៃ តាមច្រកភូមិសាស្ត្រស្រុកម៉ាឡៃ និងច្រកអូរបីជាន់ ស្រុកអូរជ្រៅ ក្នុង ១ថ្ងៃ ជិត ១០០នាក់ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១។

លោក ឌៀប ឈួន អភិបាលស្រុកម៉ាឡៃ បានប្រាប់ថា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ នេះ ពលករខ្មែរ ដែលត្រឡប់ពីប្រទេសថៃ ចូលមកកម្ពុជាវិញ មានតាមច្រកចំបក់ ស្ថិតក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ ចំនួន ២៨នាក់ (ស្រី១១នាក់ កុមារ ៥នាក់) ក្នុងនោះ រួមមានប្រជាពលរដ្ឋ ដែលមានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ ចំនួន ១២នាក់ ខេត្តសៀមរាបចំនួន ៩នាក់ ខេត្តបាត់ដំបងចំនួន ៣នាក់ ខេត្តស្វាយរៀង មានចំនួន ៤នាក់។ លោក លី សុវណ្ណារិទ្ធិ អភិបាលស្រុកអូរជ្រៅ បានបញ្ជាក់ថា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ មានពលករខ្មែរ ដែលត្រឡប់ពីប្រទេសថៃ ចូលមកកម្ពុជាវិញ មានចំនួន ៥៣នាក់ ( ស្រី ២០នាក់) ក្នុងនោះ មានប្រជាពលរដ្ឋ នៅខេត្តបន្ទាយមានជ័យ ចំនួន ២៤នាក់ ខេត្តបាត់ដំបង មានចំនួន ៥នាក់ ខេត្តកំពត មានចំនួន ម្នាក់ ខេត្តកោះកុង មានចំនួន ម្នាក់ ខេត្តព្រៃវែង មានចំនួន ៨នាក់ ខេត្តពោធិ៍សាត់ ៣នាក់ ខេត្តសៀមរាប ចំនួន ៤នាក់ ខេត្តតាកែវ ចំនួន ៣នាក់។

អភិបាលស្រុកទាំង ២ បានបញ្ជាក់ថា ពលករខ្មែរ ដែលត្រឡប់ពីប្រទេសថៃ ចូលតាមច្រកភូមិសាស្ត្រស្រុកម៉ាឡៃ និងច្រកអូរបីជាន់ស្រុកអូរជ្រៅ ត្រូវក្រុមការងារពិនិត្យសុខភាព និងផ្តល់នូវអាហារសម្រន់ ១ពេល ហើយបានដឹកតាមរថយន្តក្រសួងការពារជាតិ ដើម្បីដាក់នៅមណ្ឌលចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ដើម្បីបង្ការទប់ស្កាត់កូវីដ១៩ មិនអោយរីករាលដាល ក្នុងសហគមន៍៕ ប៊ុន ធឿន

website_news/2021260504.txt · Last modified: 2021/05/26 11:49 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki