website_news:2021260507

ឃាត់ខ្លួនពលករនិងមេខ្យល់៤នាក់លួចឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់

https://www.kampucheathmey.com/ ថ្ងៃអង្គារ ២៥ ឧសភា ២០២១ដោយ Sokhom Khon

ពលករខ្មែរ៣នាក់ និងមេខ្សល់១នាក់ ជាអ្នកនាំផ្លូវទៅប្រទេសថៃដោយខុសច្បាប់ ត្រូវកម្លាំងចម្រុះនគរបាល និងយោធាឃាត់ខ្លួនបាននៅវេលាម៉ោង១២យប់ រំលងអាធ្រាត្រ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២១ ខណៈបម្រុងឆ្លងដែនទៅប្រទេសថៃនៅគោលដៅដើមស្តុកស្តោរ ភូមិសាស្ត្រប៉ុស្តិ៍ការពារព្រំដែនអូរសាយ ភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ បានឲ្យដឹងថា ពលករ៣នាក់មាន១ឈ្មោះ គុណ ណាង ភេទប្រុសអាយុ៤៤ឆ្នាំ រស់នៅភូមិរូងអំពិលឃុំខ្នាចរមាស ស្រុកបវិលខេត្តបាត់ដំបង។ ២ឈ្មោះ រឿន ស្រីកែវ ភេទស្រីអាយុ២២ឆ្នាំ រស់នៅភូមិរូងអំពិល ឃុំខ្នាចរមាស ស្រុកបវិលខេត្តបាត់ដំបង។ ៣ឈ្មោះ ឆេង ជឿន ភេទប្រុសអាយុ៣៤ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំបវិលស្រុកបវិល ខេត្តបាត់ដំបង។ ៤មេខ្យល់មានឈ្មោះ គុយ ចាន់ ភេទប្រុសអាយុ២៣ឆ្នាំរស់នៅ ភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។លោកមេបញ្ជាការបានបញ្ជាក់ឲ្យដឹងទៀតថា ក្រោយពីឃាត់ខ្លួននិងសួរនាំ ឈ្មោះ គុយ ចាន់ បានឆ្លើយថា គេអ្នកស៊ីឈ្នួលជូនពលករឆ្លងដែនទៅប្រទេសថៃ បន្តពីប្រពន្ធរបស់ឈ្មោះ យិន សៀរអ៊ុយ រស់នៅភូមិត្រពាំងសំរោង ឃុំគោករមៀតស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ក្នុង១នាក់ឈ្នួលជូនក្នុងតម្លៃម្នាក់៤០០បាតតែប៉ុណ្ណោះ ។

ដោយផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ និងការបំភ្លឺពីពលករទាំង៣នាក់ប្រាប់សមត្ថកិច្ចថា មេខ្យល់បានសន្យាជាមួយពួកគាត់ពេលជូនទៅដល់គោលដៅ យកក្នុងម្នាក់៤០០បាត ទើបពួកខ្លួនឲ្យជូន។ មេខ្យល់ឈ្មោះ គុយ ចាន់ សមត្ថកិច្ចចម្រុះបានប្រគល់ឲ្យនគរបាលប៉ុស្តិ៍រដ្ឋដើម្បីចាត់ការបន្តចំណែកពលករទាំង៣នាក់ ត្រូវសមត្ថកិច្ចចម្រុះបញ្ជូនទៅមណ្ឌលចត្តាឡីស័កនៅស្រុកថ្មពួកឲ្យគ្រប់១៤ថ្ងៃទើបឲ្យវិញទៅផ្ទះវិញ៕ វ៉ាន់ ណាង

website_news/2021260507.txt · Last modified: 2021/05/26 11:56 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki