website_news:2021260701

ផ្សព្វផ្សាយជំងឺកូវីដ១៩ និង កេងប្រវ័ញ្ចផ្លូវភេទលើកុមារ

https://swiftnewsdaily.com/ SWIFT NEWS ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១

(ភ្នំពេញ)៖ នាព្រឹកថ្ងៃនេះ នៅសាលាសង្កាត់ឃ្មួញ ខណ្ឌសែនសុខ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ សហការជាមួយអង្គការសកម្មភាពដើម្បីកុមារ (APLE ) ចុះអប់រំផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ និងវិធានការបង្ការការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ។ គោលបំណង នៃការចុះអប់រំផ្សព្វផ្សាយ ដើម្បីអប់រំផ្សព្វផ្សាយជូនដល់ពួកគាត់ឲ្យកាន់តែយល់ច្បាស់ថែមទៀតពីជំងឺកូវីដ១៩ និងបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ ការពារ និង ៣ កុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សំដៅចូលរួមប្រយុទ្ឋប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ១៩ ទាំងអស់គ្នា។ ចំណុចមួយទៀត បញ្ច្រាប និងចែករំលែកនូវចំណេះដឹងពីសិទ្ធិកុមារ ការរំលោភបំពាន របៀបរាយការណ៍ និងវិធានការបង្ការការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ៕

website_news/2021260701.txt · Last modified: 2021/07/26 10:46 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki